តុលាការកំពូលអាមេរិក រក្សាសិទ្ធិទទួលបានថ្នាំគ្រាប់រំលូតកូន ក្នុងបណ្ដឹងដ៏ចម្រូងចម្រាស

2024/06/14 09:19:39 pm        163

តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានច្រានចោលសំណុំរឿងដាក់ដោយក្រុមប្រឆាំងការរំលូតកូន និងវេជ្ជបណ្ឌិតក្នុងការរឹតបន្តឹងលទ្ធភាពនៃប្រើប្រាស់ថ្នាំរំលូតកូន ដោយប្រគល់ជ័យជម្នះកាលពីថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) ដល់រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីរក្សាសិទ្ធិប្រើប្រាស់ថ្នាំយ៉ាងទូលំទូលាយ។

រយៈពេលពីរឆ្នាំបន្ទាប់ពីការបញ្ចប់ការទទួលស្គាល់សិទ្ធិរំលូតកូនតាមរដ្ឋធម្មនុញ្ញ ក្រុមចៅក្រម បានសម្រេចក្នុងសំឡេងគាំទ្រ ៩ ទល់នឹង ០ ដើម្បីបដិសេធការសម្រេចរបស់តុលាការជាន់ទាបក្នុងការបង្វែរជំហានរបស់រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) ក្នុងឆ្នាំ២០១៦ និង២០២១ ដែលបានបន្ធូរបន្ថយមធ្យោបាយដែលថ្នាំឈ្មោះថា ឱសថរំលូតកូន មីហ្វហ្វឺព្រីស្តូន (mifepristone) ត្រូវបានចេញវេជ្ជបញ្ជា និងចែកចាយ។ ការសម្រេចនេះត្រូវបានអនុញ្ញាតដោយចៅក្រមអភិរក្សនិយម លោក ប្រ៊េត ខាវ៉ាណាហ្វ (Brett Kavanaugh)។

ថ្នាំគ្រាប់ ដែលត្រូវបានផ្តល់ការយល់ព្រមពីបទប្បញ្ញត្តិរបស់រដ្ឋបាល FDA ក្នុងឆ្នាំ២០០០ ត្រូវបានប្រើនៅក្នុងការរំលូតកូនជាង ៦០ ភាគរយនៅសហរដ្ឋអាមេរិក។ ក្រុមយុត្តិធម៌បានសម្រេចថា ដើមបណ្តឹងដែលបានប្តឹងនៅរដ្ឋតិចសាស់ (Texas) ក្នុងឆ្នាំ២០២២ ខ្វះជំហរផ្លូវច្បាប់ចាំបាច់ដើម្បីបន្តសំណុំរឿងនេះ ដែលតម្រូវឱ្យពួកគេបង្ហាញថាខ្លួនបានទទួលគ្រោះថ្នាក់ពីឱសថនោះ ក្នុងវិធីមួយដែលអាចតាមដានបានដោយរដ្ឋបាល FDA ។

ប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក បៃដិន ដែលកំពុងស្វះស្វែងរកអាណត្តិទីពីរនៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកថ្ងៃទី០៥ ខែវិច្ឆិកា បានដាក់គោលដៅលើក្រុមមន្ត្រីសាធារណៈរដ្ឋដែលនៅពីក្រោយការហាមឃាត់បែបនេះ ដោយពួកគេនិយាយថាខ្លួនចង់ផ្ដល់ភាពខុសច្បាប់ដល់ការរំលូតកូននៅទូទាំងប្រទេស ហើយថាសេចក្តីសម្រេចកាលពីថ្ងៃព្រហស្បតិ៍ «មិនផ្លាស់ប្តូរការពិតដែលថាការប្រយុទ្ធដើម្បីសេរីភាពបន្តពូជ នៅតែបន្ត»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm