អាមេរិក និងអូស្ត្រាលី «បារម្ភ» ពីការលុបចោលលិខិតឆ្លងដែនរបស់សកម្មជនប្រជាធិបតេយ្យ ៦រូប

2024/06/14 10:27:27 pm        84

សហរដ្ឋអាមេរិក និងអូស្ត្រាលី នៅថ្ងៃសុក្រ (ទី១៤ ខែមិថុនា) បានសម្តែងការព្រួយបារម្ភ ជុំវិញការយកច្បាប់សន្តិសុខជាតិជាសំអាងរបស់ទីក្រុងហុងកុង ដើម្បីលុបចោលលិខិតឆ្លងដែនរបស់សកម្មជនប្រជាធិបតេយ្យចំនួន ៦នាក់ ដោយការលើកឡើងពីកង្វល់នេះបានបន្ថែមកាន់តែខ្លាំងឡើងដល់ការថ្កោលទោសរបស់លោកខាងលិច។

សូមបញ្ជាក់ថា ទីក្រុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិនមួយនេះ កាលពីខែមីនា បានអនុម័តច្បាប់សន្តិសុខ ដែលត្រូវបានគេស្គាល់ជាទូទៅថា មាត្រា 23 ពោលគឺជាច្បាប់ ដែលបានពង្រីកបន្ថែមនូវអំណាចរបស់រដ្ឋបាលលើសពីអ្វីដែលបានផ្តល់ឲ្យដោយច្បាប់ ដែលទីក្រុងប៉េកាំងបានដាក់ចេញក្នុងឆ្នាំ២០២០ ដើម្បីបង្ក្រាបការជំទាស់តវ៉ា។

ហើយកាលពីថ្ងៃទី១២ ខែមិថុនា ទីក្រុងហុងកុងបានលុបចោលលិខិតឆ្លងដែនរបស់សកម្មជនចំនួន ៦រូបដែលបានភៀសខ្លួនទៅកាន់ប្រទេសអង់គ្លេស ដោយលើកឡើងពីច្បាប់ថ្មីជាមូលដ្ឋាន ដោយនិយាយថា ពួកគេជា «ឧក្រិដ្ឋជនដែលត្រូវការខ្លួនដោយសារសកម្មភាពខុសច្បាប់» ដែលបន្តបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។

សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែមិថុនានេះ បានអំពាវនាវឲ្យមន្ត្រីហុងកុង «បញ្ឈប់ជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីបំភិតបំភ័យ និងបំបិទមាត់អ្នកប្រឆាំង»។ ចំណែកប្រទេសអូស្ត្រាលីក៏បាននិយាយផងដែរថា ខ្លួនមានការព្រួយបារម្ភ ចំពោះការបាត់បង់សិទ្ធិ និងសេរីភាព ដោយបន្ថែមថា ច្បាប់សន្តិសុខនេះ មាន «ផលប៉ះពាល់យ៉ាងខ្លាំងក្លាបំផុត ក្នុងនោះរួមទាំងលើបុគ្គលនៅក្នុងប្រទេសអូស្ត្រាលី» ផងដែរ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        46
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        46
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm