
រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair បានប្រកាសនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាណាដា នឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវគ្រាប់រ៉ុក្កែត គ្រាប់រំសេវអាវុធធុនតូច និងអាវុធបញ្ជាពីចម្ងាយសម្រាប់យានយន្តផ្សេងៗ។
លោក Blair បាននិយាយថា៖«កាណាដា នឹងផ្តល់ឲ្យអ៊ុយក្រែននូវជើងទម្របាញ់រ៉ុក្កែតកាណា ឬ ម៉ាស៊ីនបាញ់រ៉ុក្កែត CRV ចំនួន២.៣០០គ្រឿង។ លោកបានបន្ថែមថា៖«កាណាដា នឹងបញ្ជូនគ្រាប់រំសេវអាវុធធុនតូចបន្ថែមចំនួន ២៩គ្រាប់ ព្រមទាំងប្រព័ន្ធបញ្ជាពីចម្ងាយ Nanuk» ដែលជាអាវុធបញ្ជាពីចម្ងាយសម្រាប់រថយន្តយោធា។
លោក បាននិយាយថា ពីមុន ម៉ាស៊ីនបាញ់រ៉ុក្កែត CRV7s ត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសកាណាដា នៅលើយន្តហោះ CF-18 របស់យើង»។ ទន្ទឹមនឹងនេះ ប្រព័ន្ធបញ្ជាពីចម្ងាយ «Nanuk» គឺជាស្ថានីយអាវុធដែលគ្រប់គ្រងពីចម្ងាយដែលប្រើដោយកងទ័ពកាណាដានៅលើរថពាសដែកធុនស្រាលរបស់យើងផ្ទាល់»។
លោកបានបន្ថែមថា៖«ក្នុងសប្តាហ៍នេះ ប្រទេសកាណាដា កំពុងចាប់ផ្តើមការនាំចេញរថពាសដែកថ្មីចំនួន ៥០គ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន។ យានយន្តចំនួន ៤គ្រឿងដំបូង នឹងចាកចេញពីប្រទេសកាណាដាក្នុងសប្តាហ៍នេះ ហើយពួកវា នឹងត្រូវបញ្ជូនទៅដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងសប្តាហ៍ខាងមុខនេះ»។