ភ្នំពេញៈ ក្រុមសមាជិកអង្គការសង្គមស៊ីវិល សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ប្រមាណជា ១០០នាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅមុខទីស្នាក់ការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ( សង់ត្រាល់ ) ស្ថិតនៅផ្ទះលេខ ៣៥៩ ផ្លូវ ៦៩ បេតេ ក្រុម៣ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ៏យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងការតវ៉ានេះ ក្រុមអ្នកតវ៉ាបានគ្នាស្រែករិះគន់លើមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលកំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហជីព និងធ្វើនយោបាយបំផ្លាញសន្តិភាព។
នៅលើបដារក្រុមអ្នកតវ៉ាបានសរសេរថា ៖ សង់ត្រាល់ បានចូលជ្រៀតជ្រែកកិច្ចការបរទេស សកម្ម ភាពរបស់សង់ត្រាល់ ជាសកម្មភាពធ្វើនយោបាយ បំផ្លាញសន្តិភាព សង់ត្រាល់កំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហជីព សង់ត្រាល់ជាក្រុមនយោបាយមានដៃគូរសហការជាមួយវិទ្យុអាស៊ីសេរី VOD VOA ក្នុងការបំផ្លាញសន្តិភាពនៅកម្ពុជា។




