
អ្នកអូសឆៃកែវនៅតំបន់ភាគខាងកើតប្រទេសឥណ្ឌា ដែលត្រូវបង្ខំចិត្តធ្វើការក្រោមកម្តៅព្រះអាទិត្យនោះ និយាយថា ពួកគេអស់សង្ឃឹមខ្លាំងណាស់ ហើយពិបាករស់នៅក្នុងស្ថានភាពអាក្រក់បែបនេះ ពេលដែលរលកកម្តៅធ្ងន់ធ្ងរ បន្តវាយប្រហារតំបន់រស់នៅរបស់ពួកគេ ។
រដ្ឋភាគខាងកើត West Bengal និងរដ្ឋ Bihar ស្ថិតក្នុងចំណោមរដ្ឋរងគ្រោះដោយសាររលកកម្តៅរយៈពេលយូរពុំធ្លាប់ដែលមានពីមុនមក ក្នុងនោះសីតុណ្ហភាពបានកើនឡើងដល់ ៤០អង្សាសេ ។
សីតុណ្ហភាពក្តៅខ្លាំងដែលបានចាប់ផ្តើមកាលពីមីនា បានកើនឡើងរហូតដល់ ៥០អង្សាសេនៅក្នុងរដ្ឋធានីដែល្លី និងរដ្ឋជិតខាង Rajasthan កាលពីខែឧសភា ដោយសារតែកត្តារួមផ្សំ ហើយក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា ស្ថានភាពអាកាសធាតុដ៏អាក្រក់នេះ បណ្តាលមកពីបម្រែបម្រួលអាកាសធាតុបង្កឡើងដោយសារមនុស្ស ។
អ្នកអូសឆៃកែវមួយរូបមកពីទីក្រុងភាគខាងកើត Patna និយាយថា ស្ថានភាពរបស់ពួកយើង ពិតជាអាក្រក់ខ្លាំងណាស់ ប៉ុន្តែតើអ្វីទៅដែលពួកយើងអាចធ្វើបាននោះ? ពួកយើងគឺជាពលរដ្ឋក្រីក្រ ។
ក្រុមអ្នកអូសឆៃកែវ ត្រូវបានគេមើលឃើញស្វែករកកន្លែងជ្រកនៅក្រោមម្លប់ឈើ ពេលដែលពួកគេរង់ចាំភ្ញៀវ ដើម្បីរកប្រាក់មកទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ៕