ប្រធានក្រុមម៉ូតូទឹកកម្ពុជា ដាក់គោលដៅដណ្ដើមពានប្រចាំទ្វីប និងពិភពលោកជូនជាតិ​ឲ្យបានឆ្នាំនេះ

2024/06/14 11:39:36 pm        183

លោក សាលី អ៊ូមើត អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កីឡា​ម៉ូតូទឹកកម្ពុជា បានប្ដេជ្ញានឹងខិតខំប្រឹង ពួតដៃជាមួយសិស្សប្អូន ដើម្បីឆ្ពោះទៅប្រជែងពាន ទាំង​ជើងឯកទ្វីបអាស៊ី Jet Ski Asian Championships និងពានរង្វាន់កម្រិតពិភពលោក Jet Ski World Series ជូនប្រទេសជាតិឲ្យបានក្នុងឆ្នាំ២០២៤ នេះ ។

ការដាក់គោលដៅនេះ បន្ទាប់ពី អ៊ូមើត និងសិស្សប្អូន បានធ្វើដំណើរមកដល់មាតុភូមិវិញ នៅ​ល្ងាច​ថ្ងៃទី១៣ ខែមិថុនា ក្រោយបញ្ចប់ការប្រកួតម៉ូតូទឹកជើងឯកអាស៊ី Jet Ski Asian Championships ឆ្នាំ២០២៤ ជុំទី១ នៅប្រទេសជប៉ុន កាលពីថ្មីៗ ដោយក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើម​បានមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១ សរុប ៥គ្រឿង ។ ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រតិភូ​កីឡា​ម៉ូតូទឹកកម្ពុជានេះ ក៏មានការទទួលស្វាគមន៍ពីឯកឧត្តម ណុះ ស្លេស រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធផងដែរ ។

វីរកីឡាករ សាលី អ៊ូមើត បានចាត់ទុកនេះ គឺជាលទ្ធផលដ៏ល្អ សម្រាប់ជុំទី១ នៃជើងឯកអាស៊ី ដែល​កម្ពុជា​បញ្ជូនកីឡាករចូលរួមប្រកួតតិចជាងគេ ព្រមទាំងមាន​បញ្ហា​បច្ចេក​ទេស​ម៉ូតូ​ទឹក​ខ្លះ​ថែម​ទៀត។ យ៉ាងណាមិញ ក្នុងនាមប្រធានក្រុមម៉ូតូទឹកកម្ពុជា លោកបានស្នើសុំ​ម្ចាស់​ក្លិប​ Flamingo លោក Henri Klauf ដើម្បីទិញម៉ូតូទឹកថ្មី និងសម្រួចសមត្ថភាពកីឡាករកម្ពុជា ដើម្បី​ឆ្ពោះទៅប្រជែងពាន ទាំងកម្រិតទ្វីបអាស៊ី និងកម្រិតពិភពលោក ជូ​ន​ប្រទេស​ជាតិឲ្យបាននាពេលខាងមុខ ។

កីឡាករខ្មែរឥស្លាមដដែលបន្ដថា ការប្រកួតជើងឯកទ្វីបអាស៊ី និងពិភពលោកចំពោះមុខ គឺ​ជា​ឱកាស​មួយ ដើម្បីពង្រឹងសមត្ថភាពកីឡាករវ័យក្មេងកម្ពុជា សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ នៅ​ថៃផងដែរ ។ ដូច្នេះរាល់ពេលមានការប្រកួតផ្សេងៗ អ៊ូមើត នឹងព្យាយាមស្នើសុំម្ចាស់ក្លិប ដើម្បី​ចូល​រួម​ការប្រកួត និងពង្រឹងសមត្ថភាពកីឡាករម៉ូតូទឹកកម្ពុជា ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ស៊ីហ្គេម​ជូន​ជាតិ នាឆ្នាំក្រោយផងដែរ ។

គួរដឹងថា ព្រឹត្តការណ៍ប្រណាំងម៉ូតូទឹក Asian Championship ឆ្នាំ២០២៤ ដែល​ជប៉ុន​ធ្វើ​ម្ចាស់​ផ្ទះ កាលពីសប្ដាហ៍មុន គឺមានអត្តពលិក ១៧ប្រទេសចូលរួម  ខណៈកម្ពុជា បានបញ្ជូនកីឡាករ ៥រូប និងគ្រូបង្វឹក១ គ្រូជំនួយ១ និងប្រតិភូ ២នាក់ចូលរួម ។ ជាលទ្ធផល វីរ:កីឡាករ សាលី អូម៉ើត ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា Sport GP និងប្អូនប្រុសបង្កើតកីឡាករ សាលី ហ្វីលីន  ឈ្នះមេដាយមាស ១ លើវិញ្ញាសា Expert Runabout  1100 Stock  ។ រីឯកីឡាករ មីន អូស្មាន់ ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា Novice Ski Stock និងមេដាយសំរឹទ្ធ ១ លើ​វិញ្ញាសា Novice Runabout 1100 Open និងកីឡាករ កៃវ៉ាន់ ស៊ីដែន  ឈ្នះមេដាយប្រាក់ ១ លើ​វិញ្ញាសា Novice Ski Stock ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        277
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm