
លោក អង់តូនី ប៊ីលនខិន បានព្រមានកាលពីថ្ងៃពុធថា ក្រុមហាម៉ាស បានបញ្ជូនសំណើតប «មិនអាចដំណើរការបាន» ទៅនឹងសំណើបទឈប់បាញ់ ដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់តំបន់ហ្កាហ្សា។
រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បាននិយាយថា៖ «សង្រ្គាមនឹងបន្ត» ដោយសារតែក្រុមហាម៉ាស មិនអាចយល់ព្រមចំពោះផែនការដែលនឹងរួមបញ្ចូលការដោះលែងចំណាប់ថ្នូរ ជាថ្នូរនឹងបទឈប់បាញ់។
លោកបានបន្ថែមថា ក្រុមហាម៉ាស «បានធ្វើការជ្រើសរើស ដើម្បីបន្តសង្គ្រាម ដែលពួកគេបានចាប់ផ្ដើម»។
ការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីការលេចធ្លាយសារខ្លីៗពីលោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) មេដឹកនាំយោធាហាម៉ាស និងជាមេគំនិតនៃការវាយប្រហារថ្ងៃទី ៧ ខែតុលា បានស្នើថា ខ្លួនកំពុងបន្ត សង្គ្រាម ដើម្បីកែលម្អជំហរចរចារបស់ខ្លួន។
ព័ត៌មានលម្អិតពេញលេញនៃកិច្ចព្រមព្រៀងសន្តិភាព និងការកែប្រែដែលទាមទារដោយក្រុមហាម៉ាស មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ។ សហរដ្ឋអាមេរិក និយាយថា អ៊ីស្រាអែល បានទទួលយកកិច្ចព្រមព្រៀងនេះ ប៉ុន្តែអ៊ីស្រាអែលមិនបានគាំទ្រជាសាធារណៈនោះទេ។
ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានដាក់ការឆ្លើយតប «វិជ្ជមាន» ដែលបានបើក «ផ្លូវធំទូលាយ» សម្រាប់កិច្ចព្រមព្រៀងលើផែនការបទឈប់បាញ់បីដំណាក់កាលគាំទ្រដោយសហរដ្ឋអាមេរិក ដែលជំរុញឲ្យអ៊ីស្រាអែលនិយាយថា វាដូចគ្នានឹងការបដិសេធកិច្ចព្រមព្រៀង ដែលនឹងត្រូវយកមកពិភាក្សានោះ។