
ពលរដ្ឋប៉ាគីស្ថាន នាំគ្នាសម្រុកទៅផ្សារ ដើម្បីទិញសត្វគោក្របី អូដ្ឋ និងពពៃ សម្រាប់ពិធីបុណ្យសាសនា Eid al-Adha នាពេលខាងមុខនេះ ប៉ុន្តែពួកគេនាំគ្នាត្អូញត្អែ ពីការឡើងថ្លៃរបស់បសុសត្វទាំងអស់នេះ ។
ប៉ាគីស្ថាន បានមើលឃើញអតិផរណាហក់ឡើងខ្ពស់ ២០ភាគរយ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២រហូតមក ។ កាលពីខែឧសភា ឆ្នាំមុន អតិផរណា បានហក់ឡើងខ្ពស់រហូតដល់ ៣៨ភាគរយ ស្របពេលដែលប្រទេសមួយនេះ បានធ្វើកំណើរទម្រង់ ដែលជាផ្នែកមួយនៃកម្មវិធីថវិកាសង្រ្គោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ។
ក្នុងផ្សារគោក្របី ស្ថិតនៅទីក្រុងការ៉ាឈី ដែលជាទីក្រុងធំបំផុតរបស់ប៉ាគីស្ថាន អតិថិជននិយាយថា តម្លៃបសុសត្វនៅតែថ្លៃជាងកាលពីឆ្នាំមុន ។
លោក Mohammad Asif គឺជាអតិថិជនមួយរូប និយាយថា មាននូវផលប៉ះពាល់ដោយសារអតិផរណា ។ តម្លៃគោក្របី នៅតែថ្លៃបើធៀបនឹងកាលពីឆ្នាំមុន ។
លោកបន្តថា បសុសត្វមានតម្លៃជាង ៣៥០ដុល្លារ ក្នុង១ក្បាល កាលពីឆ្នាំមុន ឥឡូវឆ្នាំនេះ កើនឡើងដល់ជាង ៥៣០ដុល្លារក្នុង១ក្បាល ៕