
តុលាការអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ បានតម្កល់ការពន្យារពេលនៃការហាមឃាត់ដ៏ចម្រូងចម្រាសលើបណ្តាញព័ត៌មាន Al Jazeera នៅក្នុងប្រទេសនេះ។
តុលាការសហព័ន្ធនៃទីក្រុងតែលអាវីវ (Tel Aviv) បានអនុម័តសំណើរបស់រដ្ឋមន្ត្រីទំនាក់ទំនងលោក Shlomo Karhi ដើម្បីបន្តការហាមឃាត់ការផ្សាយបណ្តាញព័ត៌មានដែលមានមូលដ្ឋាន នៅប្រទេសកាតាក្នុងប្រទេសអ៊ីស្រាអែល ក្នុងរយៈពេល ៤៥ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ខែមិថុនា រហូតដល់ថ្ងៃទី ២៣ ខែកក្កដា។
ការហាមប្រាមលើកដំបូង ត្រូវបានដាក់ក្នុងខែឧសភា រយៈពេល ៣៥ថ្ងៃ ហើយអាជ្ញាធរអ៊ីស្រាអែលភ្លាមៗនោះ បានវាយឆ្មក់ការិយាល័យបណ្តាញសារព័ត៌មាននៅទីក្រុងហ្ស៊េរុយសាឡឹម ដោយរឹបអូសយកឧបក រណ៍។
តុលាការនេះ បាននិយាយថា ក្រុមហាម៉ាស បាននឹងកំពុងប្រើប្រាស់សារព័ត៌មាន Al Jazeera ជា «ឧបករណ៍ឃោសនា និងចារកម្ម»។
កាលពីខែមេសា សភាអ៊ីស្រាអែល (សភា) បានបោះឆ្នោតលើច្បាប់សម័យសង្រ្គាម ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលហាមឃាត់ស្ថាប័នព័ត៌មានបរទេស ដែលខ្លួនចាត់ទុកថា «បង្កគ្រោះថ្នាក់» ដល់សន្តិសុខជាតិ។ ច្បាប់អនុញ្ញាតឲ្យរដ្ឋាភិបាលចេញបម្រាមបណ្តោះអាសន្ន ហើយបន្ទាប់មកបម្រាមថ្មីរយៈពេល ៤៥ថ្ងៃ ដែលអាចបន្តជាថ្មីដោយគ្មានកំណត់។