
នៅជំរំជនភៀសខ្លួនមួយកន្លែង ស្ថិតនៅភាគខាងកើតប្រទេសកុងហ្គោ ក្តារអុកដ៏សាមញ្ញ បានដាក់លើដី ដើម្បីឲ្យក្មេងៗបានលេង និងរំសាយអារម្មណ៍ពីអំពើហិង្សា និងសង្រ្គាម ។
ម្តងក្នុង ១សប្តាហ៍ ក្មេងៗជម្លៀសខ្លួនដែលរស់នៅក្នុងជំរំ Focus Congo ស្ថិតក្នុងទីក្រុង Kibati បានរៀនលេងអុកពីក្រុមកីឡាករក្លិបអុក Soga គឺជាក្រុមមួយមកពីទីក្រុងជិតខាង Goma ។
បណ្តើមគំនិត "Chess in the City" ដែលត្រូវបានបង្កើតឡើងដោយលោក Akili Bashige Lwenda អាយុ ២៤ឆ្នាំ មានគោលដៅបង្រៀនក្មេងៗឲ្យចេះគិត ក្រោយពីពួកគេរងគ្រោះដោយសារអំពើហិង្សាអស់រយៈពេលជាច្រើនទសវត្សរ៍ នៅក្នុងតំបន់អស្ថិរភាព ។
លោក Lwenda និយាយថា ពួកយើងបានស៊ូទ្រាំអស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ ដោយសារសង្រ្គាម និងអំពើហិង្សា ។ ខ្លួនខ្ញុំផ្ទាល់កើតក្នុងសង្រ្គាម និងអំពើហិង្សា ។ សម្រាប់ពួកយើងជាមនុស្សធំ គឺជាអ្វីមួយដែលអាចស៊ូត្រាំបាន ប៉ុន្តែសម្រាប់ក្មេងៗ ពួកយើងចង់ពួកគេលែងគិតពីបញ្ហាទាំងអស់នេះ ៕