
ក្រុមធម្មយាត្រាមូស្លីម បានចូលរួមពិធីបួងសួងប្រចាំសប្តាហ៍ នៅព្រះវិហារ Grand ស្ថិតក្នុងទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីតនាថ្ងៃសុក្រនេះ ជាការត្រៀមខ្លួនធ្វើធម្មតាយត្រាពិធីបុណ្យហាជិប្រចាំឆ្នាំ ។
ពិធីបុណ្យហាជិ គឺជាធម្មតាយាត្រាប្រចាំឆ្នាំដ៏ធំមួយដែលជនមូស្លីមរាប់លាននាក់ ធ្វើដំណើរទៅកាន់ទីក្រុង Mecca ក្នុងគោលបំណងធ្វើពិធីកម្ម ដូចដែលព្យាការី Mohammad បានផ្តល់ឱវាទដល់សាវ័ករបស់ទ្រង់កាលពីរយៈពេល ១៤សតវត្សរ៍កន្លងទៅ ។
ជាសសរស្តមទី ៥នៃសាសនាអ៊ីស្លាម ពិធីបុណ្យហាជិ ចាំបាច់ត្រូវធ្វើម្តងសម្រាប់ជនមូស្លីមដែលមានលទ្ធភាព និងជាការបង្ហាញដ៏សំខាន់បំផុតនៅក្នុងជំនឿ និងការរួបរួមនៅក្នុងសាសនាអ៊ីស្លាម ។
ពិធីបុណ្យហាជិ ចាប់ផ្តើមនៅខែទី ១២នៃឆ្នាំអ៊ីស្លាម តាមចន្ទគតិប្រតិទិន ដែលនេះមានន័យថា ពិធីបុណ្យហាជិ និងពិធីបុណ្យរ៉ាម៉ាដាន អាចកើតឡើងខុសពេលតាមសុរិយប្រតិទិន ក្នុងឆ្នាំនិមួយៗ ៕