វាយកូនគោល៖ កីឡាករវាយកូនគោលអាមេរិក Kevin Kisner បានគ្រងជើងឯកការប្រកួតកម្មវិធី Wyndham Championship នៃក្របខណ្ឌ PGA Tour បន្ទាប់ពីយកឈ្នះនៅក្នុងការប្រកួតបន្ថែមឡូកាត់សេចក្តី។

នេះជាលើកដំបូងហើយដែលក្របខណ្ឌ PGA Tour មានការប្រកួតដែលមានកីឡាករដល់ទៅ ៦នាក់ឈានឡើងដល់វគ្គផ្តាច់ព្រ័ត្ររកជើងឯកមិនឃើញ តម្រូវឱ្យឈានដល់ការបន្ថែមឡូកាត់សេចក្តី។ Kevin Kisner ធ្វើបាននៅថ្ងៃចុងក្រោយ ៤អាន់ឌើផា និងសរុប ១៥អាន់ឌើផាស្មើគ្នាជាមួយកីឡាករកូរ៉េ Kim Si-woo, កីឡាករអូស្ត្រាលី Adam Scott, កីឡាករកាណាដា Roger Sloan និងកីឡាករអាហ្វ្រិកខាងត្បូង Branden Grace។
កីឡាករវ័យ ៣៧ឆ្នាំ Kevin Kisner គឺជាអ្នកធ្វើបានល្អជាងគេនៅវគ្គ Play-Off នោះដោយធ្វើបាន ១ Birdie នៅឡូបន្ថែមទីពីរ។ នេះជាជើងឯកនៅក្របខណ្ឌ PGA Tour ទី៤ ក្នុងអាជីពរបស់ Kevin Kisner និងជាជើងឯកទី ១០ នៃការប្រកួតអាជីព៕
អត្ថបទ៖នាង សុភាវុធ