នគរបាលបាញ់ចៅក្រមថ្នាក់ក្រោមម្នាក់ឲ្យរងរបួស នៅតុលាការកេនយ៉ា

2024/06/15 02:20:49 pm        109

មន្ត្រីនគរបាលម្នាក់ បានបាញ់ចៅក្រមម្នាក់ឲ្យរងរបួសនៅតុលាការ ក្នុងរដ្ឋធានីណៃរ៉ូប៊ីរបស់ប្រទេសកេនយ៉ា កាលពីថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) មុនពេលនគរបាលរូបនោះត្រូវបានសម្លាប់ នៅក្នុងការបាញ់តគ្នាជាមួយមន្ត្រីនគរបាលដទៃទៀត។ នេះបើយោងតាមតុលាការ។

ប្រធានការិយាល័យមន្ត្រីរដ្ឋបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី Monica Kivuti ដែលជាចៅក្រមថ្នាក់ក្រោម នៅឯកន្លែងកាត់ក្ដី Makadara ត្រូវបានបាញ់ប្រហារ បន្ទាប់ពីបានបដិសេធសំណើសុំបង់ប្រាក់ធានា សម្រាប់ភរិយារបស់មន្ត្រីនគរបាលរូបនោះ។

ចំណែកសេចក្តីថ្លែងការណ៍របស់ប្រធានមន្ត្រីយុត្តិធម៌ លោកស្រី Martha Koome បាននិយាយថា លោកស្រី Kivuti និងមន្ត្រី ៣នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការបាញ់ប្រហារដែលបានកើតឡើងនោះ។

លោកស្រី Koome បាននិយាយថា «វាច្បាស់ណាស់ថា ចេតនារបស់ជនល្មើស គឺចង់សម្លាប់ចៅក្រមរូបនោះ» ដោយបញ្ជាឲ្យពង្រឹងសន្តិសុខនៅតុលាការទាំងអស់ទូទាំងប្រទេស។

របាយការណ៍របស់នគរបាលដែលសារព័ត៌មាន Reuters បានឃើញ បានឲ្យដឹងថា ភរិយារបស់នគរបាលរូបនោះ បានស្នើសុំឲ្យមានការដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីបានផ្ដល់ចម្លើយថា មានទោស ពីបទទទួលបានប្រាក់ជិត ២៣.០០០ដុល្លារ ដោយការក្លែងបន្លំ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm