ដោយសារមានសុខសន្តិភាព ទើបសេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង បានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំង ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ

2024/06/15 04:30:45 pm        172

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក ឈាង តុលា នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ដោយសារសុខសន្តិភាពក្នុងប្រទេស ទើបធ្វើអោយវិស័យធនាគារវីង បានបោះជំហានទៅមុខដ៏សំខាន់មួយទៀត ជាមួយនឹងការបើកសម្ពោធសាខាថ្មីរបស់ខ្លួនស្ថិតនៅចំកណ្តាលក្រុងកំពង់ឆ្នាំង។ យុទ្ធសាស្ត្រនៃការពង្រីកខ្លួននេះ គឺនាំមកនូវសេវាធនាគារដ៏សម្បូរបែប ក៏ដូចជាដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត ដើម្បីផ្តល់អំណាចនិងគាំទ្រទៅដល់សហគមន៍ តាមរយៈការរួមចំណែកជំរុញបរិយាបន្នហិរញ្ញវត្ថុកាន់តែប្រសើរបន្ថែមទៀត។

នៅក្នុងពិធីនេះមានការចូលរួមជាអធិបតីពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, លោក ឈាង តុលា នាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ឆ្នាំង, ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវ ព្រមទាំងឧកញ៉ា គិត ស៊ូឡា ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ព្រមទាំងការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញការកើតសរសើរចំពោះធនាគារ វីង ដែលទទួលបានការគាំទ្រ និងទំនុកចិត្តពីសាធារណជន និងបានពង្រីកខ្លួនជាបន្តបន្ទាប់ ។ ឯកឧត្តមបានសង្ឃឹមយ៉ាងមុតមាំថា ធនាគារ វីង នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជាដំណោះស្រាយ ក៏ដូចជាការឆ្លើយតបនឹងតម្រូវការផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា និងអាជីវកម្មក្នុងខេត្តកំពង់ឆ្នាំងទាំងមូលផងដែរ។”

លោក ឈាង តុលា នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ធនាគារ វីង ក្នុងការពង្រីកបណ្តាញប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់។ សាខាថ្មីរបស់ធនាគារ វីង បានបង្ហាញឱ្យឃើញពីវឌ្ឍនភាព និងភាពរីកចម្រើន ដោយបានបង្កើតផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ សម្បូរបែបបន្ថែមទៀត និងបានពង្រីកខ្លួនដល់ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សំដៅបង្ខិតសេវាហិរញ្ញវត្ថុជូនដល់សាធារណជន។ ធនាគារ វីង នឹងចាប់ផ្តើមរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍខេត្តកំពង់ឆ្នាំង តាមរយៈការដាក់ឱ្យដំណើរការសាខាធនាគារនេះ។

លោកឧកញ៉ា គិត ស៊ូឡា បានលើកឡើងថា៖ ធនាគារ វីង បានបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការគាំទ្រចក្ខុវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ក្នុងការធ្វើពិពិធកម្ម និងលើកកម្ពស់ផលប័ត្រឌីជីថលរបស់ខ្លួន។ ការរួមបញ្ចូលគ្នានៃសេវាកម្មតាមឌីជីថល និងនៅតាមទីតាំងនានារបស់ខ្លួន បានជំរុញឱ្យធនាគារ វីង អាចបង្កើនភាពប្រកួតបប្រជែងរបស់ខ្លួនកាន់តែខ្លាំងជាងមុន ហើយនេះក៏ជាមោទនភាពមួយសម្រាប់រ៉ូយ៉ាល់គ្រុបផងដែរ។ វាជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែរបស់ធនាគារ វីង ហើយក៏ជាតម្លៃរួមមួយដែលពួកយើងប្រកាន់ខ្ជាប់ផងដែរ។ ដោយមានទ្រព្យសកម្មជិត២ពាន់លានដុល្លារអាមេរិក ភ្នាក់ងារវីង១១.០០០ទីតាំង ដៃគូអាជីវកម្មប្រមាណ ១៦៥.០០០ ព្រមទាំងមានអតិថិជនប្រើប្រាស់ជាង ១៤,៥លានគណនី ធនាគារ វីង បានក្លាយជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា។

សាខាថ្មីរបស់ធនាគារ វីង ក្នុងខេត្តកំពង់ឆ្នាំង ត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញភាពរីកចម្រើននៅក្នុងសហគមន៍ ក៏ដូចជាពង្រីកសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួលប្រើប្រាស់ ដែលនឹងជួយជំរុញខេត្តនេះឆ្ពោះទៅរកអនាគតដ៏រុងរឿង៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm