លោក Macron៖ បារាំងកំពុងប្រឈមនឹង «ពេលវេលាធ្ងន់ធ្ងរខ្លាំង» នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន

2024/06/15 05:59:40 pm        161

អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ (ទី១៤ ខែមិថុនា) នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសធំៗទាំង៧ (G7) ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់ថា ប្រទេសបារាំងកំពុងប្រឈមនឹង «ពេលវេលាធ្ងន់ធ្ងរខ្លាំង» នៅពេលដែលការបោះឆ្នោតសភា កាន់តែជិតកើតឡើង។

ដោយប្លុកនយោបាយរបស់ក្រុមស្តាំជ្រុលនិយម និងឆ្វេងនិយម ដែលកំពុងនាំមុខនៅក្នុងការស្ទង់មតិ លោក Macron បានប្រើប្រាស់ពាក្យពេចន៍របស់លោក ដើម្បីអធិប្បាយពីគោលនយោបាយសេដ្ឋកិច្ចរបស់បណ្ដាគណបក្សប្រឆាំង។

អមដោយការបន្ថែមថា ប្លុកទាំង២ បានបង្កឲ្យមានស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ ទាំងផ្នែកនយោបាយ ឬសេដ្ឋកិច្ចជាក់ស្តែង លោក Macron បានប្រាប់អ្នកសារព័ត៌មានថា៖ «មានកម្មវិធីដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំង មិនត្រឹមតែចំពោះសេដ្ឋកិច្ចបារាំង និងអត្រាការប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំជឿថា នឹងមានផលប៉ះពាល់ចំពោះជនរួមជាតិរបស់យើង ដែលមានអ្នកបង់ពន្ធ អ្នកសន្សំប្រាក់ និងអ្នកចូលនិវត្តន៍ផងដែរ»។

ជាមួយគ្នានេះ លោក Macron ក៏បាននិយាយផងដែរថា លោកមានក្តីសង្ឃឹមថា ការសម្រេចលើការងារធំៗជាច្រើន សម្រាប់គណៈកម្មការអឺរ៉ុបនាពេលបន្ទាប់ អាចត្រូវបានសម្រេច នៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា មេដឹកនាំសហភាពអឺរ៉ុប (EU) ត្រូវជួបប្រជុំគ្នានៅថ្ងៃចន្ទ (ទី១៧ ខែមិថុនា) សម្រាប់កិច្ចប្រជុំកំពូលក្រៅផ្លូវការមួយ ដែលពួកគេនឹងពិភាក្សាការងារ ក្នុងនោះរួមទាំងប្រធានកិច្ចប្រជុំកំពូលរបស់មេដឹកនាំ EU និងអ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស មុនពេលបញ្ជាក់តួនាទីទាំងនោះ នៅក្នុងកិច្ចប្រជុំកំពូល EU នៅពេលក្រោយ នាថ្ងៃទី ២៨-២៩ ខែមិថុនា៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm