
ដោយទទួលបានព្រះបរមរាជានុញ្ញាតពី សម្តេចព្រះមហាក្សត្រី នរោត្ត មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទើបសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍របស់ព្រះអង្គដោយចាប់ផ្តើមប្រារព្ធពីថ្ងៃសៅរ៍ ទី១៥ រហូតដល់ ថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលសាធារណជនអាចទស្សនាបានដោយមេត្រី។
ពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវព្រះរាជជីវប្រវត្តិ ស្នាព្រះហស្ថ និងព្រះរាជសកម្មភាពយាងដង្ហែព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ និងព្រះរាជសកម្មភាពក្នុងព្រះរាជកិច្ចមនុស្សធម៌ សង្គមកិច្ច ប្រកបដោយទសពិធរាជធម៌របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕
អត្ថបទ និងរូបភាពដោយ៖ កញ្ញា ចេន










