ក្រុម​មន្ត្រី​របស់​លោក Biden សារភាព​ការ​ប៉ាន់ស្មាន​ស្ថានការណ៍​ខុស ​ខណៈ​កម្លាំង​ជាតិ និង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​ដួល​រលំ​យ៉ាង​ឆាប់រហ័ស​

2021/08/16 12:16:40 pm        608

​អាមេរិក៖ លោកប្រធានាធិបតី Joe Biden និង​រដ្ឋបាល​របស់​លោក​កាលពី​ថ្ងៃអាទិត្យ​បាន​ព្យាយាម​រៀបចំ​សណ្ដាប់ធ្នាប់ ​ស្រប​ពេល​មានការ​ប្រណាំងប្រជែង​ពី​បុគ្គលិក​អាមេរិក និង​បរទេស​ដទៃ​ទៀត​ដើម្បី​ជម្លៀស​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ក្រុម​យុទ្ធ​ជនតា​លី​បង់​ចូល​កាន់កាប់​ទីក្រុង​កា​ប៊ុល​។​

​សារព័ត៌មាន ​CNN​ បាន​និយាយ​ថា មាន​ប្រទេស​ជាង ​៦០ បាន​អំពាវនាវ​ឲ្យ​មនុស្ស​ចាកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​សុវត្ថិភាព​។​ ​ការ​ដួល​រលំ​យ៉ាង​ឆាប់រហ័ស​នៃ​កងកម្លាំង​ជាតិ​ និង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ចំពោះ​លោក Biden និង​សមាជិក​ជាន់ខ្ពស់​នៃ​រដ្ឋបាល​របស់​លោក​ ដែល​កាលពី​ខែ​មុន​ជឿ​ជាក់​ថា​វា​អាច​ចំណាយ​ពេល​ច្រើន​ខែ ​មុន​ពេល​រដ្ឋាភិបាល​ស៊ីវិល​នៅ​ទីក្រុង​កា​ប៊ុល​ដួល​រលំ បន្ទាប់ពី​កងទ័ព​អាមេរិក​ចាកចេញ មុន​ពេល​ផលវិបាក​ខ្លាំង​កើតមាន​ដោយសារ​ការ​ដក​ទ័ព​នេះ​។ ​ឥឡូវនេះ ប៉ុន្មាន​ខែ​បន្ទាប់ពី​ការប្រកាស​ដំបូង​របស់​លោក​ថា ​កងទ័ព​អាមេរិក ២.៥០០​នាក់​នឹង​ត្រូវ​ចាកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ចុង​រដូវ​ក្តៅ​នេះ កងទ័ព​សរុប ៦.០០០​នាក់​ត្រូវ​បាន​គេ​រំពឹងថា​នឹង​ជួយ​សម្រួល​ដល់​ការ​ជម្លៀស​។​

ហើយ​ក្រុម​មន្ត្រីបាន​សារភាព​តាម​ត្រង់​ថា​ ពួកគេ​ប៉ាន់ស្មាន​ស្ថាន​ការ​ណ៍​ខុស​។​ ​យោង​តាម​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ម្នាក់​បាន​ឱ្យ​ដឹង​ថា ​លោក Biden ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ថ្លែងទៅកាន់​ប្រជាជាតិ​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​អំពី​វិបត្តិ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ​ទោះបីជា​ការសម្រេច​​ចុង​ក្រោយ​ស្ដីពី​សុន្ទរកថា​មួយ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ ហើយ​ប្រធានាធិបតី​មិនទាន់​លុប​ចោល​ដំណើរ​ទស្សនកិច្ច ​វិស្សមកាល​រដូវ​ក្តៅ​របស់​លោក​ទៅកាន់​ជំរំ Camp David នៅឡើយ​ក៏ដោយ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm