
ភ្នំពេញ៖ ក្រសួងបរិស្ថានដោយមានការចង្អុលបង្ហាញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងនោះវត្តមាន ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានសហការជាមួយ សមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល រដ្ឋបាលស្រុកកញ្ជ្រៀច លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាកញ្ជ្រៀច អាព្យាបាលសិស្សានុសិស្ស នៅព្រឹកថ្ងៃទី១៥ ខែមិនថុនា ឆ្នាំ ២០២៤ នេះ បានរៀបចំកម្មវិធី៖ ការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៤ ក្រោម ប្រធានបទ «បរិស្ថានស្អាត ខ្មែរធ្វើបាន» នៅ សាលាបឋមសិក្សាកញ្ជ្រៀច ស្ថិតក្នុងភូមិប្រស្រែមុខ ឃុំ កញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជា អ្នក នាំ ពាក្យ ក្រសួង បរិស្ថាន, លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល រួមនឹងអាជ្ញាធរខេត្ត លោក សឿង សុជាតិ អភិបាលនៃគណអភិបាស្រុកកញ្ជៀច លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសរុបប្រមាណ ៥០០ នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យ ក្រសួង បរិស្ថាន បាន លើក ឡើង ថា ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានកំណត់ ទិស ដៅ ការងារ ជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅ ផ្លាស់ ប្តូរ ឥរិយាបទ និងទម្លាប់ការរស់នៅ ក្នុងភាពស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន។
ជា មួយ គ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការចូលរួម អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង អង្គកាដៃគូ ក្នុងការចែករំលែកការស្រឡាញ់ និងការអប់រំបរិស្ថាន រួមជាមួយ ពិធី ដាំកូន ឈើ នៅ តាម សាលា រៀន ជាពិសេសជាមួយសិស្សានុសិស្ស ដើម្បីបង្កើតសកម្មភាពមេត្រីបរិស្ថាន ជា ពិសេស បាន ចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបាន បង្កើត ឡើង ដោយ មាន ការ ណែនាំ ដ៏ ខ្ពង់ខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹង ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ ដែលផ្តោតសំខាន់ លើ មុំយុទ្ធសាស្រ្ត បី សំខាន់ ភាព ស្អាត ភាពបៃតង និងចីរភាព។
នៅក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើង ពី យុទ្ធនាការ កាត់បន្ថយ ការ ប្រើប្រាស់ ប្លាស្ទិក នៅ កម្ពុជា ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រ់ថង់ប្លាស្ទិកទេ» ពិតជាមានសារៈសំខាន់ និង បាន បំផុស នៅ ចលនា ចូលរួមរបស់ក្មេងៗ ជំនាន់ក្រោយនៅតាមសាលរៀនទូទាំងប្រទេស ប្រមាណ ជាង ៣ លាន ៤ សែន នាក់ ឱ្យមានការយល់ដឹង និងអនុវត្ត ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទី សាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មាន ការ ប្រើ ប្រាស់ ថង់ ប្លាស្ទិក និងមានភាពបៃតង មានដើមឈើ មានម្លប់ និងមានខ្យល់អាកាសល្អ ហើយ បាន ចូលរួម ជាមួយ រាជ រដ្ឋាភិបាល ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និង មានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕





