
កាយវិការឱនលំទោន និងសែនទន់ភ្លន់ គោរពប្រណិប័តន៍ប្រកបដោយសុជីវធម៌ខ្ពស់ ចំពោះ ឯកឧត្តមបណ្ឌិត កុល ផេង ដែលជាចាស់ព្រឹទ្ធាចារ្យ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ស្រ្តីទីមួយនៃកម្ពុជា កំពុងត្រូវបានចាប់អារម្មណ៍លើបណ្ដាញសង្គម និងទាក់ទាញក្រសែភ្នែកមហាជន ឱ្យពោលសរសើរចំពោះគំរូសុជីវធម៌ដ៏គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា។
កន្លងទៅ គេសង្កេតឃើញថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តែងតែងបង្ហាញកាយវិកាយជាគំរូជានិច្ច ដោយប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងចរិយាធម៌ ដ៏ល្អប្រពៃណី ក្នុងនាមជាថ្នាក់ដឹកនាំដែលជាគំរូរបស់ប្រជាពលរដ្ឋ។
យោងតាមវចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត បានឱ្យនិយមន័យ «សុជីវធម៌» ថា ជាការរស់នៅដោយល្អ គឺចំណេះ, សណ្ដាប់ធ្នាប់, ការដឹងប្រមាណ គួរសមក្នុងកិច្ចការប្រាស្រ័យជាមួយនឹងអ្នកដទៃ។
សុជីវធម៌ ប្រៀបបីដូចជាសោភ័ណលម្អលើខ្លួនប្រាណរបស់មនុស្សឱ្យមាន ឬកពារថ្លៃថ្នូរ មានភាពស្លូតបូត មានសេចក្តីសុច្ចរិត ស្មោះត្រង់ មានសណ្តាប់ធ្នាប់ ចេះរៀបចំរបៀបរស់នៅឱ្យបានសមរម្យនិងមានតម្លៃនៅក្នុងសង្គម៕
ដោយ៖ កញ្ញា ចេន សុភានាថ