
សហភាពអឺរ៉ុបកាលពីថ្ងៃសុក្រ បានបរាជ័យក្នុងការយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី១៤ ប្រឆាំងនឹងប្រទេសរុស្ស៊ី ខណៈដែលអាល្លឺម៉ង់ បានលើកឡើងពីទំហំដែលបណ្តាក្រុមហ៊ុនរបស់ EU នឹងទទួលខុសត្រូវចំពោះការរំលោភលើទណ្ឌកម្ម។
មន្ត្រីមកពីប្រទេសចំនួន ២៧ នៃសហភាពអឺរ៉ុប បានពិភាក្សាគ្នាអស់រយៈពេលជាងមួយខែលើកញ្ចប់មួយ រួមទាំងការហាមឃាត់លើការដឹកជញ្ជូន LNG របស់រុស្ស៊ី និងផែនការ ដើម្បីធ្វើឲ្យប្រតិបត្តិករសហភាពអឺរ៉ុបទទួលខុសត្រូវចំពោះការរំលោភទណ្ឌកម្ម ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ និងដៃគូ នៅក្នុងបណ្តាប្រទេស ទី៣។
ឯកអគ្គរដ្ឋទូត គ្រោងនឹងភាក្សា និងសម្រេចលើបញ្ហានេះ នៅល្ងាចថ្ងៃសុក្រ ប៉ុន្តែប្រធានបទទណ្ឌកម្ម ត្រូវបានដកចេញពីរបៀបវារៈនៃកិច្ចប្រជុំ នៅពេលចុងក្រោយ។ ឯកអគ្គរដ្ឋទូត គ្រោងនឹងជួបប្រជុំគ្នា នៅថ្ងៃ ពុធ សប្តាហ៍ក្រោយ។
កិច្ចប្រជុំកាលពីល្ងាចថ្ងៃសុក្រ មានបំណងសម្រេចបានកិច្ចព្រមព្រៀងមួយ មុនពេលសន្និសីទសន្តិភាពអ៊ុយក្រែនក្នុងប្រទេសស្វ៊ីស នៅចុងសប្តាហ៍នេះ។
ប្រទេសហុងគ្រី ដែលជាសម្ព័ន្ធមិត្តរបស់សហភាពអឺរ៉ុបជិតស្និទ្ធបំផុតរបស់រុស្ស៊ីពីមុនធ្លាប់ជំទាស់ ប៉ុន្តែហាក់ដូចជាមានឆន្ទៈក្នុងការទទួលយកកញ្ចប់ទណ្ឌកម្ម ដែលទាមទារឲ្យមានព្រមព្រៀងជាឯកច្ឆន្ទពីសហភាពអឺរ៉ុប។