ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងសង់កំពែងតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង

2024/06/15 09:31:55 pm        106

កូរ៉េខាងជើងកំពុងសាងសង់កំពែង និងជីកផ្លូវនៅខាងដែនដីរបស់ខ្លួននៃតំបន់គ្មានយោធា (DMZ) តាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង។ នេះបើតាមសារព័ត៌មាន Yonhap News ដែលបានរាយការណ៍ កាលពីថ្ងៃសុក្រ (ទី១៥ ខែមិថុនា)។

ដោយដកស្រង់ប្រភពពីយោធាមិនបង្ហាញអត្តសញ្ញាណ សារព័ត៌មាន Yonhap បានឲ្យដឹងថា ការសាងសង់ បាន និងកំពុងធ្វើឡើង នាពេលថ្មីៗនេះ នៅផ្នែកខ្លះនៃតំបន់ដែលមានទទឹង ២គីឡូម៉ែត្រ រវាងគែមខាងជើងបំផុតរបស់ DMZ និងខ្សែព្រំដែនយោធា (MDL) ដែលបែងចែកឧបទ្វីបនេះ។

ហេតុផលរបស់កូរ៉េខាងជើង ក្នុងការសាងសង់នេះ នៅតែមិនដឹងច្បាស់លាស់នោះទេ ហើយសារព័ត៌មាន Yonhap ក៏មិនបានប្រាប់នោះដែរថា តើកំពែងនោះមានកម្ពស់ ឬទទឹងប៉ុនណា។ សារព័ត៌មាននេះ បានរាយការណ៍ថា កាលពីដើមខែមិថុនានេះ ទាហានកូរ៉េខាងត្បូងបានបាញ់ព្រមាន បន្ទាប់ពីទាហានកូរ៉េខាងជើងមួយចំនួន ដែលកាន់ចប និងប៉ែល ដើរឆ្លងចូល MDL មួយភ្លែត ដែលប្រហែលជាពាក់ព័ន្ធនឹងការសាងសង់នេះ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំង២ នៅតែតានតឹងដដែល បន្ទាប់ពីកូរ៉េខាងជើង ថ្មីៗនេះ បានបញ្ចូនបាឡុងដែលផ្ទុកទៅដោយសំរាមចូលទៅប្រទេសកូរ៉េខាងត្បូង ហើយទីក្រុងសេអ៊ូល បានសងសឹក ដោយនិយាយថា ខ្លួននឹងបើកឧបករណ៍បំពងសំឡេងដែលបើកសំឡេងឃោសនាខ្លាំងៗ នៅក្នុងតំបន់។ ប្រទេសកូរ៉េទាំង២ ដាក់ទ័ពរាប់សែននាក់ និងអាវុធជាច្រើន នៅជិតព្រំដែន៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm