
រូបភាពវីដេអូដែលបានចេញផ្សាយនៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ កាលពីថ្ងៃសុក្រ (ទី១៤ ខែមិថុនា) បានបង្ហាញឲ្យឃើញពីថ្នាំញៀនជាច្រើនកញ្ចប់ដែលរឹបអូសបាន ទៅដល់មូលដ្ឋានទ័ពជើងទឹក។
អាជ្ញាធរអែលសាល់វ៉ាឌ័រ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូកាអ៊ីនទម្ងន់ ១តោន ដែលមានតម្លៃ ២៥លានដុល្លារ ត្រូវបានរឹបអូសនៅសមុទ្រកាលពីថ្ងៃទី៣ ខែមិថុនា។
កងទ័ពជើងទឹកបានរឹបអូសថ្នាំញៀននេះ នៅចម្ងាយ ១.៤៩១គីឡូម៉ែត្រ ភាគនិរតីនៃតំបន់ Bocana El Cordoncillo។
កងទ័ពជើងទឹកត្រូវចំណាយពេល ១១ថ្ងៃ ដើម្បីដឹកជញ្ជូនគ្រឿងញៀន និងអ្នកត្រូវចាប់ខ្លួនបាន ៣នាក់ ដែលមានដើមកំណើតអេក្វាឌ័រទៅកាន់ដីគោក៕

