ច្បាប់ថ្មីរបស់ចិនអនុញ្ញាតឲ្យមានការឃុំខ្លួនជនបរទេស នៅសមុទ្រចិនខាងត្បូង

2024/06/15 09:34:44 pm        79

ច្បាប់ថ្មីរបស់ឆ្មាំល្បាតសមុទ្រចិន ដែលចូលជាធរមាននៅថ្ងៃសៅរ៍ (ទី១៥ ខែមិថុនា) នេះ នឹងអនុញ្ញាតឲ្យមន្រ្តីឃុំខ្លួនជនបរទេស នៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង រហូតដល់ ៦០ថ្ងៃ ដោយមិនចាំបាច់កាត់ទោស។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានទាមទារស្ទើរតែទាំងស្រុងនៃតំបន់ដែនទឹក ក្នុងសមុទ្រចិនខាងត្បូងនេះ ដោយបានច្រានចោលការប្រជែងទាមទារពីប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ក្នុងនោះរួមទាំងហ្វីលីពីនផងដែរ និងសេចក្តីសម្រេចអន្តរជាតិ ដែលថា ជំហរអះអាងរបស់ខ្លួននេះមិនមានមូលដ្ឋានផ្លូវច្បាប់នោះឡើយ។

នាវាចិន និងហ្វីលីពីន បានប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ នៅជុំវិញតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដោយទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងម៉ានីលថា បានបញ្ឈប់នាវាកងទ័ពជើងទឹកដោយខុសច្បាប់ នៅតំបន់ដែលមានជម្លោះនេះ។

ហើយយោងតាមច្បាប់របស់ទីក្រុងប៉េកាំង ដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញថា ចាប់ពីថ្ងៃទី១៥ ខែមិថុនានេះតទៅ ឆ្មាំល្បាតសមុទ្ររបស់ប្រទេសចិននឹងអាចឃុំខ្លួនជនបរទេសដែលសង្ស័យថា បានរំលោភលើការគ្រប់គ្រងច្រកចេញ និងចូលព្រំដែន។

ច្បាប់នេះបានចែងថា រយៈពេលនៃការឃុំខ្លួនរហូតដល់ ៦០ថ្ងៃ ត្រូវបានអនុញ្ញាត សម្រាប់ «ករណីស្មុគស្មាញ» ហើយ «ប្រសិនបើសញ្ជាតិ និងអត្តសញ្ញាណ (របស់អ្នកជាប់ឃុំ) មិនច្បាស់លាស់ រយៈពេលនៃការឃុំខ្លួន សម្រាប់ការត្រួតពិនិត្យ នឹងត្រូវបានរាប់ ចាប់ពីថ្ងៃដែលអត្តសញ្ញាណរបស់ពួកគេ ត្រូវបានកំណត់»។

ហើយច្បាប់បន្ថែមថា៖ «នាវាបរទេសដែលបានចូលដោយខុសច្បាប់ក្នុងដែនទឹករបស់ចិន និងដែនទឹកជាប់គ្នា អាចត្រូវបានឃុំខ្លួនតាមច្បាប់ ដោយមានការយល់ព្រមពីប្រធានភ្នាក់ងារឆ្មាំល្បាតសមុទ្រនៅឯ ឬខាងលើភ្នាក់ងារឆ្មាំល្បាតសមុទ្រក្រុង»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm