
អ្នកស្រុកនៅប្រទេសអ៊ីស្រាអែលភាគខាងជើង ជាប់ព្រំដែនជាមួយប្រទេសលីបង់ សម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃការប្រយុទ្ធ ជាមួយក្រុមប្រដាប់អាវុធលីបង់ហេសបូឡា។
កាលពីថ្ងៃព្រហស្បតិ៍ មីស៊ីលប្រមាណ ៤៥គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ទៅលើ ប្រទេសអ៊ីស្រាអែលភាគខាងជើង ចំពេលមានការកើនឡើងនៃការប្រយុទ្ធគ្នាឆ្លងព្រំដែនរយៈពេល ៨ខែ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។
រយៈពេលពីរថ្ងៃជាប់ៗគ្នា ដែលក្រុមហេសបូឡាហ៍ បានបាញ់រ៉ុក្កែតយ៉ាងសន្ធឹកសន្ធាប់ ទៅកាន់អ៊ីស្រាអែលភាគខាងជើង ជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់។
នៅពេលដែលអរិភាពកាន់តែកើនឡើង ជនជាតិអ៊ីស្រាអែលជាង ៦០.000 នាក់មកពីសហគមន៍ចំនួន ៤៣ ត្រូវបានជម្លៀសចេញពីទីក្រុងព្រំដែនភាគខាងជើង។
ការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយានដ្រូន កំពុងបង្កឲ្យមានការស៊ីរ៉ែនវាយប្រហារតាមអាកាស នៅក្នុងសហគមន៍ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល ជារៀងរាល់ថ្ងៃ ដោយផ្តល់ឲ្យអ្នកស្រុកក្នុងតំបន់ត្រឹមតែ រយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ដើម្បីរកជម្រកសុវត្ថិភាព។