
វីដេអូសាក្សីដែលឃើញផ្ទាល់ភ្នែក បានបង្ហាញពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងកាំជ្រួច ត្រូវបានគេគប់ នៅពេលដែលក្រុមបាតុករ បានប៉ះទង្គិចជាមួយនគរបាលកុបកម្ម នៅទីក្រុងលីយ៉ុង ( Lyon) ប្រទេសបារាំង កាលពីថ្ងៃសុក្រ (ទី១៤ ខែមិថុនា)។
វីដេអូនេះ បង្ហាញពីកន្លែងចាក់សំរាម ដែលកំពុងឆាបឆេះ ខណៈដែលនគរបាល បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដោយក្រុមបាតុករ បានគប់កាំជ្រួចដែលគេដុតឆេះ ទៅលើមន្ត្រីទាំងនោះ។
ទិដ្ឋភាពនោះ បានកើតឡើងនៅល្ងាចថ្ងៃដដែល ជាបាតុកម្មប្រឆាំងស្តាំនិយមដែលបានគ្រោងទុក នៅក្នុងទីក្រុងធំទី៣របស់ប្រទេសបារាំង។
សារព័ត៌មានរ៉យទ័រ អាចផ្ទៀងផ្ទាត់វីដេអូដោយទិន្នន័យមេតារបស់ខ្លួន និងអគារ និងស្លាកសញ្ញាតាមផ្លូវត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់។