
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីនឹងបញ្ចប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន លុះត្រាតែទីក្រុងគីវ ប្រគល់តំបន់ទាំង៤ដែលទាមទារដោយទីក្រុងមូស្គូ ហើយបោះបង់កិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីចូលរួមជាមួយអង្គការណាតូ ជាលក្ខខណ្ឌដែលទីក្រុងគីវ បានច្រានចោលភ្លាមៗថា «មិនពិតទាំងស្រុង» និង«ប្រមាថចំពោះសុភវិនិច្ឆ័យ»។
ថ្លែងកាលពីថ្ងៃសុក្រមុនសន្និសីទសន្តិភាពនៅប្រទេសស្វ៊ីសដែលរុស្ស៊ីមិនត្រូវបានអញ្ជើញឲ្យចូលរួម លោក ពូទីន បានកំណត់លក្ខខណ្ឌរបស់ខ្លួនសម្រាប់ «ការបញ្ចប់ចុងក្រោយ» នៃសង្គ្រាមនៅក្នុងសេចក្តីលម្អិតជាងពេលមុនៗ ចាប់តាំងពីលោក បានចាប់ផ្តើមការឈ្លានពានពេញទំហឹងទៅលើអ៊ុយក្រែន ជាងពីរឆ្នាំកន្លងទៅនេះ។
ដូចជាការដកខ្លួនចេញពីតំបន់កាន់កាប់ទាំង៤ នៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន លោក ពូ ទីន បាននិយាយថា អ៊ុយក្រែន ត្រូវតែគ្មានយោធា ហើយបណ្តាប្រទេសលោកខាងលិច ត្រូវតែលុបចោលទណ្ឌកម្មរបស់ពួកគេលើប្រទេសរុស្ស៊ី ដែលបានធ្វើឲ្យប៉ះពាល់ ប៉ុន្តែមិនធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនចុះខ្សោយនោះទេ។
ខណៈពេលដែលលក្ខខណ្ឌទាំងនេះ មានលក្ខណៈអតិបរិមាជាងអ្វីដែលលោកពូទីន បានលើកឡើងពីមុនមក ពួកគេតំណាងឲ្យការបរាជ័យរបស់រុស្ស៊ី ក្នុងការសម្រេចបាននូវគោលដៅសង្រ្គាមដើមរបស់ខ្លួន នៅពេលដែលទីក្រុងមូស្គូជឿថា ខ្លួនអាចដណ្តើមយកទីក្រុងគីវ ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងតំបន់ដែលនៅសល់របស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍។ រយៈពេលជិត ២៨ ខែក្រោយមក រុស្ស៊ី បានកាន់កាប់ជុំវិញ១ភាគ៥ នៃទឹកដីអ៊ុយក្រែន រួមទាំងឧបទ្វីបគ្រីម៉េ ដែលខ្លួនបានដាក់បញ្ចូលជាឧបសម្ព័ន្ធ កាលពីមួយទសវត្សរ៍កន្លងទៅ ។