អតីត​ខ្សែប្រយុទ្ធ Atletico Madrid, Diego Costa រក​ទ្រនំ​ឃើញ​តែ​មិនមែន​នៅ​អឺរ៉ុប​

2021/08/16 07:31:11 pm        24

បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ Atletico Madrid និង Chelsea, Diego Costa រក​ឃើញ​ទ្រនំ​ថ្មី​ហើយ​តែ​មិនមែន​នៅ​ទឹកដី​អឺរ៉ុបឡើយ ​គឺ​នៅ​ទឹកដី​ប្រេ​ស៊ី​ល​ជាមួយ​ក្លិប​ Atletico Mineiro បន្ទាប់ពី​ចំណាយ​ពេល ៨​ខែ​នៅ​ទំនេរ​ពី​អាជីព​។​ ​​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ​វ័យ ៣២ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី Atletico Madrid កាលពី​ខែធ្នូ​ចុងឆ្នាំ២០២០ បន្ទាប់ពី​ស្នើសុំ​ក្លិប​ដើម្បី​បញ្ចប់​កិច្ចសន្យា​មុន​កំណត់​។

​​នៅ​ជាមួយ Atletico Madrid កន្លងទៅ​គឺជា​លើក​ទី២ សំរាប់ Diego Costa តែ​ការមកដល់​ទឹកដី Madrid លើក​ទី២ នេះ Costa មិនមែនជា​ជំរើស​ទី១ ដូច​មុន​ឡើយ​។​ ​​Diego Costa ដែលមាន​ដើមកំណើតធំធាត់​នៅ​ទឹកដី​ប្រេ​ស៊ី​ល និង​ធ្លាប់​លេង​ឱ្យ​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល​ប្រកួត​មិត្តភាព​ពីរលើក​នៅ​ឆ្នាំ២០១៣ នោះក្រោយមក​ក៏​ទទួលបាន​សញ្ជាតិ​អេ​ស្ប៉ា​ញ និង​ប្រកាសថា​ ខ្លួន​ចង់​ប្រកួត​តំណាងឱ្យប្រទេស​អេ​ស្ប៉ា​ញ​នៅ​ឆ្នាំ២០១៤​។​ ​​Costa ធ្លាប់មាន​អាជីព​ជាមួយ​ក្រុម​តោ​ខៀវ Chelsea ដោយ​ឈ្នះ​ជើងឯក English Premier League ពីរលើក​ក្រោយ​ស៊ុត​បញ្ចូល​ទី​បាន ៥៩គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១២០លើក​។

តែ​ក្រោយមក Costa នៅពេល​វិសមកាល​នៅ​ទឹកដី​កំណើត​ប្រេ​ស៊ី​ល ​ក៏បាន​បដិសេធ​មិន​ត្រលប់​មក​ក្លិប​វិញ​ក្រោយអ្នកចាត់ការ Chelsea នៅពេលនោះ​លោក Antonio Conte ឱ្យ​ត្រលប់មក​ហ្វឹកហាត់​វិញ​ជាមួយ​ក្រុម​បម្រុង មុនពេល​ត្រូវបាន​លក់​ចេញទៅ Atletico Madrid វិញ​។​ ​​តែ​របួស​បាន​ធ្វើឱ្យ​រូបគេ​លេង​បាន​ត្រឹម ៤៣ប្រកួត​ក្នុង​លី​គ​នៃ​រយៈពេល ៣ឆ្នាំ​ចុងក្រោយ​ជាមួយ Atletico Madrid រកបាន ១២គ្រាប់​មុនពេល​សុំ​ចាក​ចេញពី​ក្លិប​ដោយ​ហេតុផល​ផ្ទាល់ខ្លួន​។ ​​ក្លិប​ថ្មី​របស់ Costa, Atletico Mineiro កំពុង​ឈរលើ់​គេ​ក្នុង​តារាង​ដាច់ ៥ពិន្ទុ​នៅ​ក្របខណ្ឌ​កំពូល​ប្រេ​ស៊ី​ល Serie A៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm