
អនុប្រធានាធិបតីប្រេស៊ីល លោក Geraldo Alckmin បានសរសើរ«ការអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់» របស់ប្រទេសចិនក្នុងរយៈពេល ពីរទសវត្សរ៍កន្លងមកនេះ លើវិស័យសំខាន់ៗ ក្នុងអំឡុងពេលសម្ភាសន៍ជាមួយទូរទស្សន៍មជ្ឈិមចិន (CCTV) ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី៦ ខែមិថុនា។
ខណៈដែលប្រទេសចិន និងប្រេស៊ីល ប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងការទូតនៅឆ្នាំនេះ លោក Alckmin បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែមិថុនា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេសនេះ ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា ឆ្នាំ ២០២៣។
នៅក្នុងបទសម្ភាសន៍ លោក Alckmin បានរៀបរាប់ពីដំណើរទស្សនៈកិច្ចរបស់ខ្លួន ទៅកាន់ប្រទេសចិនកាលពី ២០ ឆ្នាំមុន ហើយបានចែករំលែកការយល់ឃើញផ្ទាល់ខ្លួនរបស់លោកអំពីវឌ្ឍនភាពដ៏ធំធេងដែលប្រទេសចិន បានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងមកនេះ។
លោក Alckmin បាននិយាយថា៖«នៅក្នុងឆ្នាំ ២០២៤ នៅពេលដែលខ្ញុំបម្រើការជាអភិបាលរដ្ឋ Sao Paulo ខ្ញុំបានទៅលេងប្រទេសចិនជាមួយលោកប្រធានាធិបតី Lula ក្នុងអាណត្តិដំបូងរបស់គាត់។ ខ្ញុំបានទៅលេងទីក្រុងប៉េកាំង និងសៀងហៃ។ ឥឡូវនេះ ខ្ញុំបានត្រឡប់ទៅប្រទេសចិនវិញក្នុងឋានៈជាអនុប្រធានាធិបតីប្រេស៊ីល ២០ឆ្នាំក្រោយដើម្បីចូលរួមកិច្ចប្រជុំពេញអង្គ។ កិច្ចប្រជុំនៃគណៈកម្មាធិការសម្របសម្រួល និងសហប្រតិបត្តិការកម្រិតខ្ពស់ចិន-ប្រេស៊ីល (COSBAN)។ ប្រទេសចិន បានធ្វើឲ្យមានសមិទ្ធិផលអភិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍លើវិស័យផ្សេងៗក្នុងអំឡុងពេលពីរទសវត្សរ៍។ កិច្ចប្រជុំលើកនេះ មាន ផលិតភាពខ្ពស់ ជាមួយនឹងលទ្ធផលសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការប្រេស៊ីល-ចិន»។