រដ្ឋមន្ត្រីក្រសួងការងារ៖TVET មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍មូលធនមនុស្ស

2024/06/16 02:42:16 am        174

ភ្នំពេញ: ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រោះបានជួយផ្តល់ចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព ដល់យុវជនដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ និងចូលរួមកាត់បន្ថយគម្លាតជំនាញក្នុងទីផ្សារការងារ។

ឯកឧត្តមថ្លែងបែបនេះ ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដែលធ្វើឡើងក្រោមប្រធានបទ «TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី TVET បាន និងកំពុងធ្វើឱ្យកម្លាំងពលកម្ម និងមូលធនមនុស្សរបស់កម្ពុជា មានភាពធននិងការប្រែប្រួល ផ្លាស់ប្តូរនៃស្ថានភាពទីផ្សារការងារ ការវិវឌ្ឍនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មី ព្រមទាំងជួយឱ្យយុវជនអាចចាប់យកឱកាសការងារ បានយ៉ាងឆាប់រហ័ស កាត់បន្ថយភាពឥតការងារធ្វើ ក៏ដូចជាជម្រុញ ការចូលរួមចំណែករបស់យុវជន ឱ្យបានកាន់តែផុលផុស ទូលំទូលាយ ក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។

មិនតែប៉ុណ្ណោះ TVET គឺជាស្ពានចម្លងដែលមានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែង នៃប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយអាចធ្វើបាននៅគ្រប់ទីកន្លែង រួមមានគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ ព្រមទាំងដោយចល័យ ដែលមានប្រសិទ្ធភាពឆាប់រហ័ស ឆ្ពស់ទៅរកការងារ និងជាជំហានផ្លូវដើរ ធ្វើឱ្យសិស្សអាចបន្តការសិក្សាបានកាន់តែខ្ពស់ ហើយអាចបំពេញកិច្ចការងារបានក្នុងពេលតែមួយ។

ឯកឧត្តមបញ្ជាក់ថា៖«TVET ជួយបំពេញនូវទស្សនៈ ការសិក្សាពេញមួយជីវីត ដល់ប្រជាពលរដ្ឋទូទៅ ដល់យុវជន ពិសេស បងប្អូនកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនលទ្ធភាពពេញមួយជីវិត ឱ្យឆ្លើយតបតម្រូវការ ទីផ្សារការងារ និងការប្រែប្រួលសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក»។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ការប្រារព្ធទិវាជាតិលើកទី៧ នៅថ្ងៃនេះ នឹងជួយជម្រុញឱ្យ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រសារងាយរងហានិភ័យទាំងអស់ សម្រាប់គោលដៅ១លាន៥សែននាក់ លើកកម្រិតសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈ សិក្សាដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm