បាតុកររាប់ម៉ឺននាក់ នាំគ្នាតវ៉ានៅទីក្រុងតែល អាវីវ ប្រទេសអ៊ីស្រាអែល ដើម្បីឲ្យដោះលែងចំណាប់ថ្នូរ

2024/06/16 04:42:49 pm        54

 ក្រុមបាតុកររាប់ម៉ឺននាក់ នាំគ្នាដង្ហែក្បួនតវ៉ានៅក្នុងទីក្រុងតែល អាវីវ ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ក្រោយពួកគេជួបជុំគ្នាតាមដងផ្លូវ ដើម្បីទាមទារឲ្យដោះលែងចំណាប់ថ្នូ និងតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ។ 

 បាតុកម្ម តែងតែធ្វើឡើងនៅលើទីលានចតុរង្គរបស់ទីក្រុងតែល អាវីវ ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែល និងទាមទារឲ្យមានការដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សាស្រ្ទីប ។ 

 បើទោះបីជាការស្ទង់ បង្ហាញពីការគាំទ្រយ៉ាងម៉ឺងម៉ាត់នៅក្នុងចំណោមសាធារណជនអ៊ីស្រាអែលឲ្យបន្តសង្រ្គាមប្រឆាំងក្រុមជីវពលហាម៉ាស់ក៏ដោយ ក៏បាតុកម្មបញ្ជាក់យ៉ាងច្បាស់ពីការបែងចែកគ្នានៅក្នុងសង្គមអ៊ីស្រាអែលដែរ ។ 

 ការស្លាប់របស់ទាហានអ៊ីស្រាអែល ៨នាក់ កាលពីថ្ងៃសៅរ៍ អាចធ្វើឲ្យស្ថានភាពនយោបាយកាន់តែស្មុគស្មាញ សម្រាប់លោក Netanyahu រយៈពេល ១សប្តាហ៍ ក្រោយអតីតឧត្តមសេនីយ៍និយមកណ្តាលលោក Benny Gantz បានលាលែងពីតំណែងនៅក្នុងរដ្ឋាភិបាល ដោយរូបលោកបានចោទប្រកាន់លោក Netanyahu ថាគ្មានយុទ្ធសាស្រ្តត្រឹមត្រូវនៅក្នុងសង្រ្គាមហ្កាហ្សា ។ 

 ថ្វីបើសំពាធអន្តរជាតិកើនឡើងឲ្យមានបទឈប់បាញ់ក៏ដោយ កិច្ចព្រមព្រៀងបញ្ឈប់សង្រ្គាម នៅតែមិនទាន់លេចចេញជារូបរាង រយៈពេលជាង ៨ខែ ចាប់តាំងពីការផ្ទុះសង្រ្គាមនៅតំបន់ហ្កាហ្សាកាលពីខែតុលា ឆ្នាំ ២០២៣ ក្នុងនោះការប៉ះទង្គិចគ្នាដោយអាវុធ នៅតែបន្តកើតមានស្ទើរាល់ថ្ងៃនៅតាមព្រំដែនភាគខាងត្បូងលីបង់ ជាមួយក្រុមជីវពលហេសប៊ូឡា ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        39
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        64
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm