WHO ៖ ស្ថានភាពកូវីដ១៩ នៅកម្ពុជាកំពុងល្អប្រសើរឡើងវិញ បន្ទាប់ពីតស៊ូទប់ទល់ជាច្រើនខែ

2021/08/16 07:39:39 pm        924

ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) តាមរយៈតំណាងរបស់ខ្លួនប្រចាំនៅកម្ពុជា បានអះអាងថា ស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជាកំពុងមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល និងមានការចូលរួមពីគ្រប់ភាគីទាំងអស់ ក្នុងការតស៊ូទប់ទល់ និងរួមគ្នាទប់ស្កាត់អស់រយៈពេលប៉ុន្មានខែកន្លងទៅនេះ ។

នាឱកាសចូលរួមក្នុងយុទ្ធនាការថ្នាក់ជាតិ (រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវ Li Ailan តំណាងអង្គការសុខភាពពិភព​លោក​ប្រចាំ​នៅ​កម្ពុជា បានថ្លែងថា កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលជោគជ័យបំផុត​ក្នុងការ​ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលជាប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច​របស់​អង្គការសុខាភិបាលពិភពលោក ។

លោកជំទាវ បន្ថែមថា សម្រាប់យុទ្ធនាការថ្នាក់ជាតិ ដែលកម្ពុជាបានអនុវត្តនៅពេលនេះ គឺចំនិង​ត្រូវពេលវេលា ខណៈកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីជាច្រើនប្រភេទ ពិសេស​វីរុស​បំប្លែងថ្មីដែលតា ហើយសកម្មភាពនៅថ្ងៃនេះ នឹងបានជួយទប់ស្កាត់ការចម្លងកូវីដ១៩ នៅថ្ងៃស្អែក តាមរយៈការរួមគ្នា វានឹងធ្វើឲ្យកាត់បន្ថយនូវការប៉ះពាល់ដល់សង្គមផងដែរ ។

ជាមួយគ្នានេះ តំណាង WHO បានសង្កត់ធ្ងន់ថា តែយ៉ាងណាបញ្ហាជំងឺកូវីដ១៩ នៅឆ្ងាយពីទី​បញ្ចប់​នៅឡើយ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវឈប់អនុវត្តវិធានការសាធារណៈ និងវិធាន​ការ​សង្គមនោះទេ ការ​បន្ធូរបន្ថយ​នូវវិធានការទាំងអស់នេះ ឆាប់រហ័ស និងលឿនពេកវា​នឹង​បាត់បង់​ទៅវិញ នូវ​លទ្ធផល​ដែលយើងទទួលបានយ៉ាងលំបាក ។

ក្រសួងសុខាភិបាល បានប្រកាសថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមាន​កូវីដ១៩ ចំនួន៥៩៣នាក់ ព្យាបាលជាសះស្បើយចំនួន ៨០៦នាក់ និងស្លាប់ចំនួន ២១នាក់ ។ ចាប់តាំងពីការផ្ទុះឆ្លងជំងឺកូវីដ១៩ សម្រាប់នៅក្នុងប្រទេសកម្ពុជា បានរកឃើញអ្នកវិជ្ជមានចំនួន ៨៦ ០៤១នាក់ ត្រូវបានព្យាបាលជាសះស្បើយចំនួន ៨១ ២០២នាក់ និងស្លាប់ចំនួន ១ ៧០៤នាក់ ៕

អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm