
ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍កាលពីថ្ងៃសៅរ៍ថា តំបន់ភាគខាងត្បូងប្រទេសចិន រងផលប៉ះពាល់ដោយសារទឹកជំនន់ និងបំណាក់ដី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈររួចមក ។
រូបភាពវីដេអូឃ្លីបចាក់ផ្សាយដោយ CCTV ឃើញការធ្វើចរាចរណ៍នៅក្នុងទឹកជំនន់ ហើយក្រុមជួយសង្រ្គាះ បានជម្លៀសប្រជាពលរដ្ឋដែលជាប់ខ្លួននៅតាមភូមិរងការជន់លិច ទៅកាន់ទីទួលសុវត្ថិភាព ស្ថិតក្នុងតំបន់ស្វយ័ត Guangxi Zhuang ។

ជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ត្រូវបានមើលឃើញកើតមានផងដែរនៅខេត្ត Zhejiang ។
CCTV រាយការណ៍ទៀតថា ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងកើតមានក្នុងរយៈពេល ២ថ្ងៃបន្ទាប់ ហើយវានឹងបង្កឲ្យមានការជន់លិចធ្ងន់ធ្ងរនៅតាមតំបន់ជាច្រើនរបស់ប្រទេសចិនផងដែរ ៕