អ្នកតំណាងរាស្ត្រពោធិ៍សាត់ដឹកនាំប្រជាពលរដ្ឋដាំដើមឈើ និងចែកសម្ភារៈសិក្សាដល់សិស្សបឋមសិក្សាទឹកល្អក់

2024/06/16 06:23:23 pm        83

ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត ទី ថានី សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានដឹកនាំប្រជាពលរដ្ឋ និងសិស្សានុសិស្សដាំដើមឈើ ក្នុងបរិវេណសាលាបឋមសិក្សាទឹកល្អក់ ហើយឯកឧត្តម និងសប្បុរសជនក៏បាននាំមកនូវសម្ភារៈសិក្សា នំចំណីចែកជូនដល់សិស្សានុសិស្ស១៥០នាក់ ក្នុងនោះក៏មានធ្វើពិធីប្រគល់ក្លោងទ្វារសាលា ដែលឧបត្ថម្ភកសាងដោយឯកឧត្តម និងក្រុមគ្រួសារផងដែរ ។ ពិធីនេះបានធ្វើឡើងក្នុងបរិវេណសាលាបឋមសិក្សាទឹកល្អក់ ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ សប្បុរសជន អធិការនគរបាលស្រុក អាជ្ញាធរឃុំលាច ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ២៥០នាក់ ។ 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទី ថានី មានប្រសាសន៍លើកឡើងថា យើងរួមគ្នាដាំដើមឈើក្នុងបរិវេណសាលាបឋមសិក្សាទឹកល្អក់ក្នុងពេលនេះ គឺដើម្បីផ្សារភ្ជាប់ជីវិតនិងបរិស្ថាន ដើម្បីផ្តល់ម្លប់ដល់សិស្សានុសិស្ស ជាពិសេស

ជាការបណ្តុះផ្នត់គំនិតឱ្យសិស្សានុសិស្សចេះស្រលាញ់បរិស្ថានស្រលាញ់ដើមឈើ និងយលដឹងអំពីសារៈប្រយោជន៍នៃដើមឈើ ។ ជាមួយគ្នាដោះដែរ ឯកឧត្តម បានលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ត្រូវបន្តការខិតខំរៀនសូត្រ ព្រោះការរៀនសូត្រអាចជួយកែប្រែជោគវាសនាយើងឱ្យមានអនាគតល្អ ចាក់ចេញពីភាពក្រីក្រ ហើយឯកឧត្តមក៏បាន

ជម្រុញឱ្យមាតាបិតាសិស្សត្រូវប្តេជ្ញា ខិតខំគ្រប់បែបយ៉ាងកុំឱ្យកូនបោះបង់ការសិក្សា ដោយបច្ចុប្បន្នរាជរដ្ឋាភិបាលមានការយកចិត្តទុដាក់ខ្ពស់លើការអប់រំធនធានមនុស្ស ហើយក្នុងខេត្តពោធិ៍សាត់យើងក៏មានវិទ្យាស្ថានពហុបច្ចេក ដែលជាវិទ្យាស្ថានរបស់រដ្ឋ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:  ដោយវិទ្យាស្ថាននេះ ធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកជំនាញបច្ចេកទេសនិងវិជ្ជាជីវ: ជាច្រើនមុខ ដើម្បីបំពេញតាមតម្រូវការទីផ្សារការងារ ស្របពេលដែលរោងចក្រតូចធំ កំពុងមានវត្តមានជាបន្តបន្ទាប់ ក្នុងខេត្តពោធិ៍សាត់ ដែលត្រូវការបុគ្គលិកមានចំណេះជំនាញពិតប្រាកដ ។ ដូចនេះឱ្យតែមានឆន្ទះ ពេលរៀនចប់នៅក្នុងមូលដ្ឋានស្រុកភូមិ យើងអាចបន្តសិក្សាជំនាញនៅទីរួមខេត្ត ហើយអាចរកការងារធ្វើក្នុងខេត្តយើងផ្ទាល់ បានជួបជុំគ្រួសារ ។

លោក ហេង សុភាណា បានឱ្យដឹងថា សាលាបឋមសិក្សាទឹកល្អក់ មានចម្ងាយប្រមាណជិត១០គីឡូម៉ែត្រពីទីប្រជុំជនស្រុកភ្នំក្រវាញ និងប្រមាណ៣៥គីឡូមែត្រពីទីរួមខេត្តពោធិ៍សាត់ បច្ចុប្បន្នមានសិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ សរុបចំនួន១៥០នាក់ មានគ្រូបង្រៀនចំនួន៦នាក់ ដោយសិស្សភាគច្រើនជាកូនកសិករធ្វើស្រែចំការ ។ សាលានេះស្ថិតនៅលើផ្ទៃដីប្រមាណ៥ហិកតា មានអគារសិក្សាចំនួន២ខ្នង ទៅថ្ងៃអនាគត បើចំនួនសិស្សមានការកើនឡើង សាលានេះអាចនឹង ដំឡើងទៅកំរិតអនុវិទ្យាល័យ ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សមិនពិបាកធ្វើដំណើរទៅបន្តការសិក្សានៅទីប្រជុំជនស្រុក ៕

អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm