
ក្រុមមន្រ្តីសហរដ្ឋអាមេរិក និយាយថា ការនិរទេសភ្លាមៗជនអន្តោប្រវេសន៍ដែលចាប់ខ្លួនបាន ពេលឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិកដោយខុសច្បាប់ បានកើនឡើងជាងទ្វេដង ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ក្រោយគោលនយោបាយថ្មីរបស់រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានធ្វើឲ្យពួកគេកាន់តែពិបាកក្នុងការស្នើសុំសិទ្ធិជ្រកកោន ។
ក្រុមអ្នកធ្វើសេចក្តីរាយការណ៍ បានធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន El Paso ជាទីដែលពួកគេមើលឃើញជនអន្តោប្រវេសន៍ ១០៤នាក់ ត្រៀមខ្លួនឡើងជើងហោះហើរទៅកាន់ប្រទេសក្វាតេម៉ាឡា ដែលភាគច្រើននៃពួកគេមានដៃជាប់ខ្នោះ ។

ច្រវ៉ាក់ បានចងជនអន្តោប្រវេសន៍ ខណៈពេលដែលពួកគេមួយចំនួនមានការតក់ស្លុតដោយសារពួកគេពុំធ្លាប់ជិះយន្តហោះ ។
ក្រុមមន្រ្តីក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិក និយាយថា ជនអន្តោប្រវេសន៍មួយចំនួន អាចបង្កការរំខាន ។ ជនអន្តោប្រវេសន៍ទទួលបានអាហារ ២ពេលនៅលើយន្តហោះ ទទួលបានការយកចិត្តទុកផ្នែកសុខភាព ដែលពួកគេត្រូវការ ហើយច្រវ៉ាក់នឹងត្រូវដោះចេញ មុនពេលពួកគេឡើងជិះយន្តហោះ ៕