Barcelona ចាប់ផ្ដើម​បរិបទ​គ្មាន Messi ជាមួយ​ជ័យជំនះ​សប្ដាហ៍​ទី​១ ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga

2021/08/16 08:17:57 pm        156

​បាល់ទាត់៖ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga បានចាប់ផ្តើម​សប្តាហ៍​ទី១ រដូវ​កាល​ថ្មី​ហើយ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ដំណាលគ្នា​នឹង​ក្រប​ខណ្ឌ English Premier League ដែរ ​ស្របពេល Barcelona រក​បាន​ជ័យជំនះ​ក្នុង​សប្តាហ៍​ដំបូង​លើ Real Sociedad ៤-២​។

​​នេះ​ជាការ​ចាប់ផ្តើម​ដំណើរ​ដែល​គ្មាន Lionel Messi បន្ទាប់ពី​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ​ចាកចេញ​ទៅកាន់ PSG​។​ ​​ខ្សែការពារ​ជើងចាស់​អេ​ស្ប៉ា​ញ Gerard Pique ជា​អ្នកបើក​ការនាំ​មុខ​នៅ​នាទី​ទី១៩ មុន​ពេលដែល​ខ្សែប្រយុទ្ធ​ដា​ណឺ​ម៉ាក Martin Braithwaite រកបាន ២​គ្រាប់​ផ្ទួនៗ​នៅ​នាទី​ទី៤៥+២ ចុង​វគ្គ​ទី១ និង​នាទី​ទី៥៩ នៅ​វគ្គ​ទី២​។ ​​ក្រុម​ភ្ញៀវ​ជិត​ចប់​ទៅ​ហើយក៏​រកបាន​ ២​គ្រាប់​មកវិញ​ដោយ Julen Lobete នាទី​ទី៨២ និង Mikel Oyarzabal នាទី​ទី៨៥ មានសង្ឃឹម​មកវិញ​ខ្លះ​តែ Sergi Roberto គឺជា​អ្នកសំរេច​គ្រាប់​ចុងក្រោយ​ឱ្យ Barcelona នៅ​នាទី​ទី៩០+១ ធានាបាន​ ៣ពិន្ទុ​។

​​ចំណែក​ក្រុម​ការពារ​តំណែង​ជើងឯក Atletico Madrid ក៏​រកបាន ៣​ពិន្ទុ​ដែរ​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Celta Vigo ២-១ ដោយ​គ្រាប់​បាល់​ ២​គ្រាប់​របស់ Angel Correa ខណៈ Celta Vigo រកបាន​ ១​គ្រាប់​ដោយ Iago Aspas​។ ​​ខ្សែការពារ​អង់គ្លេស Kieran Trippier ដែលមាន​ទំនាក់ទំនង​ផ្ទេរ​មកកាន់​ទឹកដី​អង់គ្លេស​វិញ​ជាមួយ Manchester United រឺ Arsenal នោះ​ក៏មាន​វត្តមាន​ដែរ​ក្នុង​ការប្រកួត​នេះ​ដោយ​ផ្លាស់ប្តូរ​ចូល​នៅ​នាទី​ទី៦៦​។ ​​មួយគូ​ទៀត​កាលពី​ថ្ងៃ​សៅរ៍​វិញ Real Madrid ក៏បាន​យកឈ្នះ Deportivo Alaves ដោយ​លទ្ធផល ៤-១ ខណៈខ្សែប្រយុទ្ធ​បារាំង Karim Benzema រកបាន​ ២​គ្រាប់​ម្នាក់ឯង​។ ​​ក្រោយ​សប្តាហ៍​ដំបូង​នេះ​ឃើញ​ក្រុម​កំពូល​ទាំង​ ៤រដូវ​កាល​មុន​សុទ្ធតែ​ឈ្នះបូករួម​ទាំង Sevilla ដែល​បាន​យកឈ្នះ Rayo Vallecano ៣-០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm