ឯកឧត្តម ប៉ែន បូណា៖«មានមេដឹកនាំខ្លាំងពូកែទើបខ្មែរអាចនាំប្រទេសទៅរកភាពរុងរឿងបាន»

2024/06/16 08:13:24 pm        92

ភ្នំពេញ៖ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញច្បាស់ហើយថា សម័យកាលដែលខ្មែរស្គាល់ភាពរុងរឿង ល្បីល្បាញ គឺជាសម័យកាលដែលខ្មែរមានមេដឹកនាំខ្លាំងពូកែ ពោលគឺពូកែទាំងសមត្ថភាពដឹកនាំកសាងប្រទេស ទាំងសមត្ថភាពការពារអធិបតេយ្យភាពជាតិប្រឆាំងនឹងសត្រូវយាយីពីខាងក្រៅ។ ចំណែកសម័យកាលដែលប្រទេសជាតិធ្លាក់ចុះគឺជាសម័យកាលដែលខ្មែរបែកបាក់ ធ្លាក់ក្នុងសង្គ្រាមស៊ីវិល កាប់សម្លាប់គ្នា ដែលធ្វើឱ្យខ្មែរចំណាយពេលវេលាបំផ្លាញច្រើនជាងកសាងក្រោមស្នាដៃមេដឹកនាំខ្សោយ។

ឯកឧត្តម ក្រោយពីញាំញីដោយភ្លើងសង្គ្រាមរហូតរអិលចូលក្នុងរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យប្រទេសធ្លាក់ចុះដល់កម្រិតសូន្យនិងរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីក្លាយជាផេះផង់ កម្ពុជាដ៏កំសត់ត្រូវបានសង្គ្រោះនិងស្តារឡើងវិញចេញពីទីលានកប់សាកសពដ៏គួរឱ្យតក់ស្លុតរន្ធត់ ឱ្យទៅជាប្រទេសដែលមានជីវិតស្រស់បំព្រង មានស្នាមញញឹម មានការអភិវឌ្ឍន៍លើសដើមក្នុងរយៈពេលយ៉ាងខ្លី និងមានសកម្មភាពការទូតរស់រវើកទាំងក្នុងឆាកតំបន់និងអន្តរជាតិ។ លទ្ធផលនេះមិនអាចសម្រេចបានឡើយប្រសិនបើខ្មែរគ្មានមេដឹកនាំខ្លាំងពូកែនិងរឹងមាំទេនោះ។

បើតាមឯកឧត្តម ប៉ែន បូណា ដែលហៅថា មេដឹកនាំខ្លាំងពូកែ គឺជាមេដឹកនាំដែលយកជីវិតរបស់ខ្លួនទៅប្តូរយកជីវិតប្រជាពលរដ្ឋដែលកំពុងរងគ្រោះក្នុងជ្រោះមរណៈ។ ជាមេដឹកនាំដែលមានសមត្ថភាពអាចបញ្ចប់សង្គ្រាមនិងបង្រួបបង្រួមទឹកដីដោយនាំមកនូវសុខសន្តិភាព ហើយអាចរក្សាសន្តិភាពនិងស្ថិរភាពនយោបាយឱ្យគង់វង្សយូរអង្វែង។ ជាមេដឹកនាំដែលមានឥទ្ធិពលខ្លាំងទាំងក្នុងក្របខណ្ឌនយោបាយជាតិនិងការទូត។ ជាមេដឹកនាំដែលសម្លឹងឆ្ពោះទៅមុខជានិច្ចដើម្បីសម្រេចគោលដៅប្រកបដោយភាពប្រាកដនិយម ទោះបីជាមានឧបសគ្គយ៉ាងណាក៏អាចពុះពារនិងជម្នះបាន។ ជាមេដឹកនាំដែលអាចកសាងប្រទេសបានលឿនជាងគេមិនធ្លាប់មានពីមុន ជាពិសេសមានឥទ្ធិពលអាចបន្សាបបាននូវរាល់ឧបាយកលទុច្ចរិតនានាដែលមានចេតនាបន្ទុចបង្អាក់ដំណើរការអភិវឌ្ឍន៍ជាតិ។

ឯកឧត្តមបន្តថា ប្រទេសកម្ពុជាដែលបានធ្វើដំណើរមកដល់ចំណុចនេះ និងកំពុងឈរយ៉ាងរឹងមាំជាមួយសមិទ្ធផលដ៏ធំធេងដែលយើងបានឃើញចំពោះមុខនាពេលនេះ ពិតជាស្នាដៃឯកដែលកើតឡើងក្នុងសម័យកាលដែលខ្មែរមានមេដឹកនាំខ្លាំងពូកែនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនបាននិងកំពុងរុញច្រាននាវាកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពជឿជាក់និងឥតងាករេ។ ប្រជាពលរដ្ឋខ្មែរមានជំនឿថា មានមេដឹកនាំខ្លាំងពូកែទើបខ្មែរអាចនាំប្រទេសទៅរកភាពរុងរឿងបាន៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm