ភ្នំពេញ៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ បានប្រព្រឹត្តទៅជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុមង្គលវឌ្ឍនា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ដោយចាប់ផ្តើមចេញដំណើរពីបរិវេណខាងមុខព្រះបរមរាជវាំង និងមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុបចំនួន ៤ ១១០ នាក់ ខណៈព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ បានរៀបចំឡើងក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។









