ពិធីសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និង ឃុំទាំង ៧ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

2024/06/16 09:14:23 pm        81

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នេះ នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានរៀបចំពិធីប្រកាសសមាសភាព ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និង ឃុំទាំង ៧ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រីជាសមាជិកសមាជិកាក្រុមការងារថ្នាក់ខេត្ត និងជាប្រធាន អនុប្រធាន សមាជិកសមាជិកាគណបក្សស្រុក និងគណបក្សឃុំចូលរួមប្រមាណ ៧០០ នាក់។

ក្នុងកិច្ចស្វាគមន៍របស់ លោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល័្លង្គ បានបញ្ជាក់ពីរបាយការណ៍សង្ខេបស្តីពីលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ដោយបានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធ ពីអាជ្ញាធរខេត្ត ស្រុក និង ការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសមិទ្ធផលសេដ្ឋកិច្ច និងសង្គម ដោយខិតខំ លើកកម្ពស់ការការអនុវត្ត គោលនយោបាយ ជាយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

បន្ទាប់ពីការប្រកាសសេចក្តីសម្រេចសមាសភាពថ្នាក់ដឹកនាំ សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្គ រួចមក លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារថ្នាក់ ស្រុក ឃុំ និងអាជ្ញាធរទាំងអស់ ដែលបានខិតខំបំពេញការងារ អនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ សំខាន់លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ធ្វើឲ្យខេត្តទទួលបានជ័យជំនះត្រចះត្រចង់។

លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ក៏បានស្នើឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់បន្តបម្រើមូលដ្ឋានអស់ពីចិត្តពីថ្លើម បន្តអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋាននានា របស់គណបក្សប្រជាជនកម្ពុជា និង អនុវត្តឲ្យបានល្អតាមគោលការណ៍ណែនាំចាត់តាំង របស់គណបក្ស។

ក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ប្រធានក្រុមការងារគណបក្សស្រុកក៏បាននាំយកនូវអំណោយជាថវិកាប្រគល់ជូនគណបក្សស្រុក គណបក្សឃុំ កងកម្លាំងប្រដាប់អាវុធ និងសជិកសមាជិកាដែលអញ្ជើញចូលរួមផងដែរ ដែលសរុបជាទឹកប្រាក់អស់ប្រមាណជា ១៤០.០០០.០០០ រៀល។

បន្ទាប់ពិធីប្រកាសនេះត្រូវបានបញ្ចប់ លោកអ្នកឧកញ៉ា បណ្ឌិត បានអញ្ជើញចូលរួមពិសារអាហារសាមគ្គីជាមួយប្រធាន អនុប្រធាន និងសមាជិកសមាជិកគណបក្សប្រកបដោយភាពស្និតស្នាលបំផុត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm