អាហ្វហ្គានីស្ថាន៖ អ្នកក្រុងកាប៊ុលរាប់រយនាក់បានប្រញាប់ប្រញាល់ទៅធនាគារ New Kabul Bank ដើម្បីដកប្រាក់ពីគណនីរបស់ពួកគេ ខណៈដែលក្រុមយុទ្ធជនតាលីបង់បានចូលរដ្ឋធានីកាលពីថ្ងៃអាទិត្យ ទាមទារឱ្យរដ្ឋាភិបាលកណ្ដាលចុះចាញ់ដោយគ្មានលក្ខខណ្ឌ។

ជនជាតិអាហ្វហ្គានីស្ថាន និងជនបរទេសបានប្រជែងគ្នាចាកចេញ ដែលជាសញ្ញានៃការបញ្ចប់ការសាកល្បងរយៈពេល ២០ឆ្នាំរបស់បស្ចិមប្រទេស ដែលមានគោលបំណងស្ដារស្ថានការណ៍នៅអាហ្វហ្គានីស្ថានឡើងវិញ។ ជនស៊ីវិលភ័យខ្លាចថា ពួកតាលីបង់អាចអនុវត្តន៍ឡើងវិញនូវប្រភេទនៃរបបឃោរឃៅដែលលើកលែងតែការលុបបំបាត់សិទ្ធិស្ត្រី បានប្រញាប់ប្រញាល់ចាកចេញពីប្រទេសដោយតម្រង់ជួរនៅម៉ាស៊ីនដកលុយ ដើម្បីដកប្រាក់សន្សំរបស់ពួកគេ។ ខណៈទៅបើកប្រាក់ខែតាមម៉ាស៊ីនដកប្រាក់ លោក Bostan Shah អាយុ ២៤ឆ្នាំដែលបម្រើការជានគរបាលនៅទីក្រុងកាន់ដាហាបាននិយាយថា រដ្ឋាភិបាលមិនបានដោះស្រាយបញ្ហារបស់យើងទេ។
ចំណែកមន្ត្រីនគរបាលសម្នាក់ទៀតឈ្មោះ Abdul Mossawer អាយុ ៣២ឆ្នាំបានត្អូញត្អែរអំពីការរង់ចាំនៅខាងក្រៅធនាគារដោយនិយាយថា បុគ្គលិកធនាគារបានចេញមកម្តងហើយម្តងទៀត និងផ្តល់ហេតុផលផ្សេងៗសម្រាប់ការពន្យារពេលនេះ។ អ្នកដំណើរបានធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai របស់ទីក្រុងកាប៊ុលកាលពីថ្ងៃសៅរ៍ដើម្បីចាកចេញពីអាហ្វហ្គានីស្ថាន ដោយប្រឈមនឹងការវាយសម្រុកទៅមុខរបស់ក្រុមតាលីបង់ ខណៈដែលរដ្ឋធានីមួយនេះហៀបនឹងធ្លាក់ចូលក្នុងដៃក្រុមតាលីបង់៕
អត្ថបទ៖ សុខមាន