អ៊ីរ៉ង់ រិះគន់សេចក្តីថ្លែងការណ៍របស់ G7 ជុំវិញកំណើនសកម្មភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន

2024/06/16 10:51:54 pm        102

ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យ (១៦ មិថុនា) នេះបានរិះគន់សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេសទាំងប្រាំពីរ (G7) និងអំពាវនាវដល់ក្រុមនេះឱ្យឃ្លាតចេញពី «គោលនយោបាយបំផ្លិចបំផ្លាញពីអតីតកាល» របស់ខ្លួន នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសសើ ខាណានី (Nasser Kanaani) ដោយសំដៅលើសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេសសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ ឬ G7 ដែលថ្កោលទោសកំណើនសកម្មភាពនៃកម្មវិធីនុយក្លេអ៊ែរនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់។

កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ក្រុមប្រទេស G7 បានព្រមានអ៊ីរ៉ង់ ប្រឆាំងនឹងការជំរុញកម្មវិធីពង្រឹងនុយក្លេអ៊ែររបស់ខ្លួន ហើយបាននិយាយថា ពួកគេនឹងត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តវិធានការថ្មី ប្រសិនបើទីក្រុងតេអេរ៉ង់ បញ្ជូនមីស៊ីលបាលិស្ទិកទៅឱ្យរុស្ស៊ី។

លោក ខាណានី បាននិយាយថា «រាល់ការប៉ុនប៉ងដើម្បីភ្ជាប់សង្រ្គាមនៅអ៊ុយក្រែន ទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអ៊ីរ៉ង់ និងរុស្ស៊ី គឺជាទង្វើដ៏លំអៀងដែលមានគោលដៅនយោបាយតែប៉ុណ្ណោះ» ដោយបន្ថែមថា ប្រទេសមួយចំនួនកំពុង «ស្វែងរកការអះអាងមិនពិត ដើម្បីបន្តការដាក់ទណ្ឌកម្ម» ប្រឆាំងនឹងអ៊ីរ៉ង់។

កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាភិបាលនៃប្រទេសចំនួន ៣៥ របស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយដោយអំពាវនាវឱ្យប្រទេសអ៊ីរ៉ង់ បង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើល និងបញ្ឈប់ការរារាំងលើអ្នកត្រួតពិនិត្យនាពេលថ្មីៗនេះ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានឆ្លើយតបទៅនឹងសេចក្តីសម្រេចនោះដោយការដំឡើងឧបករណ៍បន្ថែមក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបន្ថែមយ៉ាងឆាប់រហ័ស ហើយក៏បានចាប់ផ្តើមដំឡើងឧបករណ៍ផ្សេងៗបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm