
មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន នៅថ្ងៃអាទិត្យ (១៦ មិថុនា) នេះបានចេញការប្រកាសអាសន្នសម្រាប់សីតុណ្ហភាពខ្ពស់ខ្លាំង ខណៈដែលតំបន់ជាច្រើននៅទូទាំងប្រទេសជួបប្រទះនូវកម្ដៅដ៏ក្តៅគគុក ស្របពេលខេត្តភាគខាងត្បូងជាច្រើននៃប្រទេសបានចេញការព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរដោយសារតែភ្លៀងធ្លាក់ខ្លាំង ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់។
មជ្ឈមណ្
ឌលបាននិយាយថា សីតុណ្ហភាពខ្ពស់ខ្លាំងត្រូវបានគេរំពឹងថានឹងថយចុះបន្តិចនៅភាគខាងជើងប្រទេសចិន និងតំបន់រវាងទន្លេលឿង និងទន្លេ ហួយហ៊ី (Huaihe)។ មជ្ឈមណ្ឌលព្យាករណ៍សីតុណ្ហភាពអតិបរមាពី ៣៧-៣៩ អង្សាសេ នៅផ្នែកខ្លះនៃតំបន់ស៊ីនជាំង (Xinjiang) តំបន់ម៉ុងហ្គោលីខាងក្នុង (Inner Mongolia) និងខេត្តហឺណាន (Henan) នៅថ្ងៃអាទិត្យ។
ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ខេត្ត ហ្វ៊ូជាន (Fujian) ភាគអាគ្នេយ៍រយៈពេលប្រាំពីរថ្ងៃ ហើយត្រូវបានគេរំពឹងថានឹងបន្ត ដោយកម្រិតទឹកនៅក្នុងទន្លេមួយចំនួនលើសពីកម្រិតប្រកាសអាសន្ន។ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា អាជ្ញាធរបានបញ្ចេញទឹកចេញពីអាងស្តុកទឹកជាច្រើនកន្លែង។
ទូរទស្សន៍ CCTV បានរាយការណ៍ថា អាជ្ញាធរក្នុងតំបន់ ក្វាងស៊ី (Guangxi) បាននិយាយថា កម្រិតទឹកនៃទន្លេក្នុងតំបន់មួយចំនួនបាន «កើនឡើងយ៉ាងខ្លាំង» ហើយថា សិស្សម្នាក់ត្រូវបានសម្លាប់នៅក្នុងទឹកជំនន់នៅក្នុងទីក្រុង កួយលីន (Guilin) ភាគខាងត្បូង៕