កំណើននៃការវាយប្រហារពីក្រុមឧទ្ទាម បង្កឱ្យមានការតវ៉ាដ៏បង្ហូរឈាមនៅភាគខាងកើតកុងហ្គោ

2024/06/16 11:39:03 pm        56

ក្រុមមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍ (១៥ មិថុនា) ថា មនុស្សយ៉ាងហោចណាស់ ៧ នាក់ត្រូវបានសម្លាប់នៅក្នុងភាពចលាចលនៅក្នុងខេត្ត ណស គីវូ (North Kivu) ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីមនុស្សម្នាចេញតវ៉ាប្រឆាំងនឹងកំណើននៃការវាយប្រហារដ៏បង្ហូរឈាមដោយក្រុមបះបោរអ៊ីស្លាមនិយម។

កងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) ដែលជាក្រុមឧទ្ទាមមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម (IS) ត្រូវគេចោទប្រកាន់ថាបានសម្លាប់មនុស្សជាង ៤០ នាក់នៅក្នុងការវាយប្រហារលើភូមិ ម៉ាយីខិនហ្គោ (Mayikengo) ក្នុងសប្តាហ៍នេះ និងសម្លាប់មនុស្សជាង ៨០ នៅក្នុងការវាយប្រហារលើភូមិផ្សេងទៀតក្នុងខេត្តដដែលនេះកាលពីសប្តាហ៍មុន។

ភាពអសន្តិសុខបានជំរុញឱ្យមានការខកចិត្តពីសាធារណជន ដែលនាំទៅដល់ការសម្លាប់ទាហាននៅក្នុងទឹកដី លូបេរ៉ូ (Lubero) ដោយហ្វូងបាតុករ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន នេះបើតាមមន្ត្រីក្នុងតំបន់ឈ្មោះ ជូលីអូ ម៉ាបាងហ្កា (Julio Mabanga) បានប្រាប់សារព័ត៌មានរ៉យទ័រ។ មន្ត្រីរូបនោះបានបន្ថែមថា កាលពីថ្ងៃសៅរ៍ ការប៉ះទង្គិចគ្នាបន្ថែមទៀតនៅក្នុងតំបន់រវាងកងកម្លាំងសន្តិសុខ និងប្រជាជនក្នុងតំបន់បាននាំឱ្យមានការស្លាប់របស់មនុស្សបីនាក់ផ្សេងទៀត។

ការតវ៉ាស្រដៀងគ្នានេះបានផ្ទុះឡើងនៅក្នុងទីក្រុង ប៊ូថេមបូ (Butembo) កាលពីថ្ងៃសៅរ៍ ដោយយុវជនរាប់រយនាក់បានចេញតវ៉ាដោយកាន់ដំបង ស្រែកពាក្យតវ៉ា និងច្រៀងចម្រៀងរិះគន់ភាពអសន្តិសុខដែលកំពុងរីករាលដាលនៅក្នុងប្រទេស៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm