កងពលតូចដឹកជញ្ជូនលេខ៩៩ គាំទ្រឲ្យប្រារព្ធ«ទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំ​របបប្រល័យពូជសាសន៍ប៉ុល ពត» ជារៀងរហូត

2024/06/17 03:06:08 pm        2.1 K

នាយទាហាន ពលទាហាននៃកងពលតូចដឹកជញ្ជូនលេខ៩៩ បានគាំទ្រ​ឲ្យមាន​ការប្រារព្ធ​«ទិវា​ចង​ចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»ជារៀងរហូត ដោយ​ពួក​គេ​ចាត់​ទុក​ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះហើយដែលបាននាំឲ្យកម្ពុជា មានសុខសន្តិភាព និង​ការអភិវឌ្ឍរហូតដល់ សព្វថ្ងៃនេះ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV ទាក់ទងនឹងដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រ ល័យ​ពូជសាសន៍របស់សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តចំនួន​បួនរូបទៀត​កាល​ពី​ជាង​៤០​ឆ្នាំមុ​ន​នោះ​ នាយទាហាន ពលទាហានទាំងប្រុស ទាំងស្រី នៃកងពលតូចដឹកជញ្ជូនលេខ៩៩ បាន​លើក​ឡើង​ថា ពួកគេពិតជាមានការស្ងប់ស្ងែងយ៉ាងខ្លាំង ចំពោះវារភាពដ៏ក្លាហានរបស់សមមិត្ត ហ៊ុន សែន ដែលបានលះបង់ប្រពន្ធកូនជាទីស្រលាញ់ បូជាសាច់ ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ កាល​ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ខណៈដំណើរដ៏គ្រោះថ្នាក់បំផុតនេះ គឺធ្វើឡើង​ដើ​ម្បី​រំដោះ​ប្រជាជន​កម្ពុជា​ឲ្យ​រួចផុតពីការកាប់សម្លាញ់យ៉ាងព្រៃផ្សៃពីសំណាក់របប ប៉ុល ពតនោះ។

ពួកគេបានលើកឡើងទៀតថា ដំណើរ​ជ្រែក​ស្បៃ​រាត្រី​ឆ្លង​កាត់​ព្រំដែន​ទាំង​គ្រោះ​ថ្នាក់​បំផុត​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជិតខាងរបស់សមមិត្តហ៊ុន សែន និងយុទ្ធមិត្តមួយចំនួនទៀត ដើម្បី​ស្វែង​រក​គាំទ្រ​ក្នុង​ការ​រំដោះ​ជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត គឺមិន​អាច​បំភ្លេច​បាន​នោះឡើយ ហើយក្នុងនាមជាយោធិនជំនាន់ក្រោយ ពួកគេសូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ឲ្យ​មានការប្រារព្ធ«ទិវាចងចាំទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»​នេះ​ជា​រៀង​រហូត ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និង​ប្រជាជន ជាពិសេសឲ្យកូនខ្មែរជំនាន់ក្រោយៗទៀត បានយល់ដឹង និងចងចាំ​នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ។

សូមបញ្ជាក់ថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះគឺជារយៈពេល៤៧ឆ្នាំហើយ ដែល​សម្តេច​តេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួម​គ្នាយក​ជីវិត​ធ្វើ​ជា​ដើម​ទុន​ចេញ​ទៅ​កាន់​ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ដ៏ឃោរឃៅរបស់ខ្មែរក្រហម។

ដើម្បីរំលឹក​ដល់​គុណបំណាច់យ៉ាងធំធេងនេះ ក្រសួងការពារជាតិ បានសម្រេចយករាល់ថ្ងៃទី២០ ខែមិថុនា ប្រារព្ធទិវាចងចាំនេះ ហើយធ្វើឡើងនៅទីតាំងនៃការផ្តើមដំណើរតស៊ូរបស់សមមិត្តហ៊ុន សែន គឺនៅតំបន់X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំតែម្តង។សម្រាប់ខួបលើកទី៤៧ ឆ្នាំ​២០២៤នេះនឹង ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃកម្ពុជា ជាមួយនឹងវត្តមានរដ្ឋមន្រ្តីក្រសួងការពារជាតិ និងមន្រ្តីជាន់ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ជា​ច្រើនទៀត៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm