វាយកូនបាល់៖ កីឡាករវាយកូនបាល់រុស្ស៊ី Daniil Medvedev បានក្លាយជាជើងឯកនៃការប្រកួតកម្មវិធី Canadian Masters ក្រោយយកឈ្នះកីឡាករអាមេរិក Reilly Opelka នៅវគ្គផ្តាច់ព្រ័ត្រ។

Daniil Medvedev ឡើងមកដល់វគ្គនេះ ក្រោយយកឈ្នះកីឡាករអាមេរិកពូកែចេញសេវា John Isner នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបន្តយកឈ្នះកីឡាករអាមេរិក Reilly Opelka ទៀតដោយលទ្ធផល ៦-៤ និង ៦-៣ ដើម្បីក្លាយជាកីឡាកររុស្ស៊ីដំបូងដែលឈ្នះជើងឯកកម្មវិធី Canadian Open នេះគិតតាំងពីឆ្នាំ២០០០ ដែលឈ្នះចុងក្រោយដោយកីឡាកររុស្ស៊ី Marat Safin។
ជ័យជំនះប្រើពេល ៨៥នាទីនេះគឺជាជើងឯកនៅក្របខណ្ឌ ATP Masters 1000 លើកទី៤ ក្នុងអាជីពរបស់ Daniil Medvedev ខណៈ Reilly Opelka គឺជាការឈានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូង៕
អត្ថបទ៖នាង សុភាវុធ