ចិន៖ នាវាផ្គត់ផ្គង់របស់ហ្វីលីពីន បានបុកនាវាចិននៅឯដែនទឹកជម្លោះសមុទ្រចិនខាងត្បូង

2024/06/17 04:44:02 pm        140

ឆ្មាំល្បាតឆ្នេរចិនបាននិយាយនៅថ្ងៃចន្ទ (១៧ មិថុនា) នេះថា នាវាផ្គត់ផ្គង់របស់ហ្វីលីពីន បានបើកប្រកបដោយគ្រោះថ្នាក់ចូលទៅជិតនាវាចិន ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នាបន្តិចបន្តួចបន្ទាប់ពីនាវាផ្គត់ផ្គង់នោះបានចូលទន្ទ្រានដោយខុសច្បាប់ចូលទៅក្នុងដែនទឹកដែលនៅជាប់នឹងតំបន់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ក្នុងសមុទ្រចិនខាងត្បូង។

ឆ្មាំល្បាតឆ្នេរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាដឹកជញ្ជូន និងបំពេញគ្រឿងផ្គត់ផ្គង់បន្ថែមរបស់ហ្វីលីពីន មិនអើពើនឹងការព្រមានម្តងហើយម្តងទៀតរបស់ចិន ដោយបន្ថែមថា នាវានោះមានចេតនា និងបើកយ៉ាងគ្រោះថ្នាក់ចូលទៅជិតនាវាចិនក្នុងលក្ខណៈគ្មានវិជ្ជាជីវៈ ដែលបណ្តាលឱ្យមានការប៉ះទង្គិច។ សេចក្តីថ្លែងការណ៍នោះមិនបានលើកឡើងអំពីរបួស ឬការខូចខាតដល់នាវាទាំងពីរនោះទេ។

អស់រយៈពេលជាច្រើនខែមកហើយ ប្រទេសចិន និងហ្វីលីពីន បានចោទប្រកាន់ជុំវិញគ្នាទៅវិញទៅមកថាបានបើកនាវាពត់ពេនដ៏គ្រោះថ្នាក់ និងការប៉ះទង្គិចគ្នានៅឯដែនទឹក សេខិន ថូម៉ាស ស្ហូល ដែលជាដែនទឹកជម្លោះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន។ ឧប្បត្តិហេតុជាច្រើនបានកើតឡើងនៅពេលដែលហ្វីលីពីន ដាក់ពង្រាយបេសកកម្មផ្គត់ផ្គង់ឡើងវិញសម្រាប់ទាហានហ្វីលីពីន ឈរជើងលើនាវាចម្បាំងដ៏ចំណាស់មួយគ្រឿងនៅទីនោះ ដែលមានចេតនាចតចោលដើម្បីការពារការទាមទារដែនសមុទ្ររបស់ទីក្រុងម៉ានីល។

ប្រទេសចិន ធ្លាប់បានព្រមានហ្វីលីពីន អំពីការទន្រ្ទានចូលទៅក្នុងដែនទឹករបស់ខ្លួន ហើយប្រទេសនេះបានចេញច្បាប់ថ្មីដែលចូលជាធរមាននៅថ្ងៃទី១៥ ខែមិថុនា ដែលនឹងអនុវត្តច្បាប់ឆ្នាំ២០២១ ដោយអនុញ្ញាតឱ្យឆ្មាំល្បាតឆ្នេររបស់ខ្លួនប្រើកម្លាំងដ៏ខ្លាំងក្លាប្រឆាំងនឹងនាវាបរទេសនៅក្នុងដែនទឹកដែលខ្លួនអះអាងសិទ្ធិ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm