អ្នកធ្វើធម្មយាត្រាហាជី(Hajj)១៩ នាក់បានស្លាប់ដោយសារកម្ដៅខ្លាំងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត

2024/06/17 05:02:17 pm        166

ក្រសួងការបរទេសរបស់ប្រទេសហ្ស៊កដានីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកធ្វើធម្មយាត្រាជនជាតិហ្ស៊កដានីចំនួន ១៤នាក់បានស្លាប់ និង ១៧ នាក់ផ្សេងទៀតបានបាត់ខ្លួន ក្នុងអំឡុងប្រារព្ធពិធីបុណ្យ ហាជី (Hajj) ។

ក្រោយមកក្រសួងបានបញ្ជាក់ថាអ្នកទាំង១៤នាក់បានស្លាប់បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសាររលកកម្ដៅខ្លាំង។

ប្រធានអឌ្ឍចន្ទក្រហមអ៊ីរ៉ង់លោក ភៀហូសេន គូលីវ៉ាន(Pirhossein Koolivand) បាននិយាយដាច់ដោយឡែកពីគ្នាថា អ្នកធ្វើធម្មយាត្រាអ៊ីរ៉ង់ចំនួន ៥ នាក់បានស្លាប់រហូតមកដល់ពេលនេះនៅទីក្រុង ម៉េកា (Mecca)និង ទីក្រុង ម៉េឌីណា (Medina) ក្នុងអំឡុងពិធីបុណ្យ ហាជី ឆ្នាំនេះ ដោយពុំបាននិយាយថាពួកគេស្លាប់ដោយរបៀបណានោះទេ។

ពិធិ ដែលជាការជួបជុំខាងសាសនាមួយក្នុងចំណោមពិធីដ៏ធំបំផុតជាច្រើនមួយរបស់ពិភពលោក គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម ហើយអ្នកកាន់សាសនាឥស្លាមទាំងអស់ដែលមានមធ្យោបាយត្រូវតែប្រារព្ធយ៉ាងហោចណាស់ឲ្យបានម្តងដែរ។

សីតុណ្ហភាពបានកើនលើសពី៤៧ អង្សានៅក្នុងទីក្រុងម៉េកា ក្នុងអំឡុងពេលធម្មយាត្រាប្រចាំឆ្នាំដែលមានអ្នកកាន់សាសនាឥស្លាមប្រមាណ ១,៨ លាននាក់ចូលរួមក្នុងឆ្នាំនេះ។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពុំបានផ្តល់ព័ត៌មានណាមួយ ស្តីពីអ្នកស្លាប់នោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm