ប្រជាជនមូស្លីម ប្រារព្ធពិធីបុណ្យ Eid al-Adha ក្នុងស្រមោលនៃសង្រ្គាមនៅតំបន់ហ្កាហ្សា

2024/06/17 05:15:25 pm        127

ប្រជាជនមូស្លីម នៅជុំវិញពិភពលោក កំពុងប្រារព្ធពិធីបុណ្យ Eid al-Adha ឬពិធីបុណ្យនៃការបូជា ដែលរំលឹកដល់ឆន្ទៈរបស់ព្យាការី Ibrahim ក្នុងការបូជាកូនប្រុសរបស់លោក ជាទង្វើនៃការគោរពប្រតិបត្តិចំពោះព្រះ មុនពេលដែលព្រះព្រទានសត្វចៀម នៅក្នុងកន្លែងរបស់លោក។

ជាផ្នែកមួយនៃពិធីបុណ្យ ដែលធ្វើឡើងបន្ទាប់ពីធម្មយាត្រា បុណ្យហាជីប្រចាំឆ្នាំ អ្នកថ្វាយបង្គំ ជាធម្មតាសម្លាប់សត្វចៀម និងផ្តល់សាច់មួយផ្នែកដល់ប្រជាជនក្រីក្រ។ ការប្រារព្ធពិធីបុណ្យនៅឆ្នាំនេះ បានធ្វើឡើងក្នុងស្រមោលនៃសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលបានរុញច្រានតំបន់មជ្ឈិមបូព៌ាទៅកាន់មាត់ជ្រោះនៃជម្លោះក្នុងតំបន់។ ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប មិនអាចប្រារព្ធពិធីបុណ្យ Eid al-Adha ដូចដែលពួកគេបានធ្វើកាលពីឆ្នាំមុនៗនោះទេ។

នៅភាគខាងត្បូងទីក្រុង Khan Younis មនុស្សរាប់សិបនាក់ បានមកប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យនៅជិតវិហារអ៊ីស្លាមដែលត្រូវបានបំផ្លាញមួយកន្លែងដើម្បីធ្វើការអធិស្ឋានសម្រាប់បុណ្យ Eid ។ ពួកគេត្រូវបានហ៊ុមព័ទ្ធទៅដោយកម្ទេចកម្ទី នៃលំនៅឋានដែលបាក់រលំ។ នៅទីក្រុង Deir el-Balah តំបន់ហ្កាហ្សាភាគកណ្តាល ប្រជាជនមូស្លីម បានធ្វើការបួងសួងរបស់ពួកគេនៅក្នុងទីជម្រកសាលារៀនដែលត្រូវបានផ្លាស់ប្តូរទៅជាទីជម្រក។ មនុស្សមួយចំនួនរួមទាំងស្ត្រី និងកុមារ បានធ្វើដំណើរទៅកាន់ទីបញ្ចុះសព ដើម្បីទៅមើលផ្នូរមនុស្សជាទីស្រឡាញ់។

អ្នកសារព័ត៌មាន Al Jazeera ដែលរាយការណ៍ពីទីក្រុង Deir el-Balah បាននិយាយថា ពលរដ្ឋប៉ាឡេស្ទីន កំពុងព្យាយាមប្រកាន់ខ្ជាប់នូវអារម្មណ៍នៃក្តីសង្ឃឹម។ ប្រជាជនប៉ាឡេស្ទីន កំពុងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពរបស់ពួកគេ ទោះបីជាអ៊ីស្រាអែល នៅបន្តការឈ្លានពានក៏ដោយ ដើម្បីនាំយកសុភមង្គលដល់កុមារតូចៗ ខណៈកុមារភាគច្រើន ក្រោកឡើងនៅថ្ងៃនេះ ដើម្បីប្រារព្ធពិធីបុណ្យ Eid ដោយគ្មានឪពុកម្តាយរបស់ពួកគេ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅតំបន់ហ្កាហ្សា បាននិយាយថា អ៊ីស្រាអែល កំពុងរារាំងការនាំចូលនៃសត្វសម្រាប់ថ្វាយបូជា ទៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា ដូច្នេះបានរារាំងប្រជាជនប៉ាឡេស្ទីន ពីការធ្វើពិធីបូជា ជាផ្នែកនៃពិធីបុណ្យ Eid al-Adha ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm