ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំ ផុតដោយជំរុញឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងឲ្យខាងតែបាន ដោយមិនត្រូវឲ្យពួកគេធ្វើអ្វីស្រេចតែចិត្តបន្តទៀតនោះទេ នាំឲ្យខូចសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគឺអាជ្ញាធរ បានធ្វើសកម្មភាពទប់ស្កាត់ និងបង្រ្កាបក្រុមក្មេងទំនើងយ៉ាងសកម្ម ប៉ុន្តែក្មេងខ្លះនៅតែបន្តផ្គើន ដូច្នេះត្រូវតែការបង្រ្កាបឲ្យអស់ បើងើបមួយក្រុម ចាត់វិធានការមួយក្រុមដោយគ្មានការលើកលែងនោះ ឡើយ។
សម្តេចធិបតី បានបន្ថែមថាត្រូវតែកំចាត់ឲ្យបាន ខណៈក្មេងទំនើងទាំងនោះបានបង្ករភាពមិន សប្បាយចិត្តដល់ប្រជាពលរដ្ឋ ហើយខ្លះទៀតរហូតដល់ប្រើសកម្មភាពសាហាវដោយមិនអាចទទួលយក បាននោះឡើយ។
សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងនូវទូទាំងប្រទេសបានរាប់រយនាក់ ហើយក្មេងមួយចំនួនបានបញ្ជូនទៅកាន់តុលាការ ខណៈក្មេងមួយចំនួនទៀតបានធ្វើការណែនាំ៕អត្ថបទបាន ចក់