លោកប្រធនាធិបតី Joe Biden បានចេញការព្រមានធ្ងន់ៗជាបន្តបន្ទាប់អំពីអ្វីដែលថា លោក Donald Trump អាចគ្រប់គ្រងអាណត្តិទី២ អំឡុង ព្រឹត្តិការណ៍រ៉ៃអង្គាសថវិកានៅក្នុងទីក្រុង Los Angeles រដ្ឋ California កាលពីល្ងាចថ្ងៃសៅរ៍ ដែលគេមើលឃើញការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ នេះ ថាជាចំណុចផ្លាស់ប្ដូរមួយក្នុងប្រវត្តិសាស្ត្រអាមេរិក។

លោកប្រធានាធិបតីរូបនេះបាននិយាយថាយើងបានចាំហើយថាអ្វី ដែលលោក Trump បានធ្វើកាលពីថ្ងៃទី៦ខែមករា ហើយពេលនេះ រូបគេនិយាយថាបើខ្លួនមិនឈ្នះការបោះឆ្នោតអាណត្តិទី២ ទេ នោះនឹងមានការបង្ហូរឈាមផ្ទុះឡើង ។អ្វីដែលរូបគេកំពុងនិយាយពេលនេះ គឺជារឿងគួរឲ្យបារម្ភខ្លាំងណាស់។
មន្ត្រីយុទ្ធនាការមួយរូបបានប្រាប់ទូរទស្សន៍ CNN ថា ព្រឹត្តិការណ៍អង្គាសប្រាក់ ដែលមានការជួយជ្រោមជ្រែងដោយអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ទទួលបានប្រាក់ជាង៣០លានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងជាប់ឆ្នោតឡើងវិញ របស់លោក Biden។ ការសុន្ទនារវាងលោក Biden និងលោក Obama ក្រោមការសម្របសម្រួលកម្មវិធីដោយ លោក Jimmy Kimmel ត្រូវបានចាក់ផ្សាយដោយទូរទស្សន៍នេះ ។
