ឧត្ដរមានជ័យ៖ លោក ហេង គឹមស្រុន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ បាន ធ្វើការអំពាវនាវជាថ្មីម្ដងទៀតដល់យុវជននៅក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ គួរតែនាំគ្នាចុះឈ្មោះ ចូលរៀនជំនាញបច្ចេកទេសវគ្គ២ ដែលនឹងចាប់ផ្ដើមនៅពេលឆាប់ៗខាងមុខនេះ ខណៈការទទួលពាក្យ កំពុងដំណើរការនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ។
លោក បានឱ្យដឹងថា មកដល់ពេលនេះ ការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវគ្គ២ របស់យុវ ជន យុវនារី នៅមានចំនួនតិចនៅឡើយ មិនទាន់គ្រប់ចំណួនបើកថ្នាក់បណ្ដុះបណ្ដាលនោះទេ។
លោកបានបញ្ជាក់ថា ការបណ្ដុះបណ្ដាលជំនាញវគ្គពីរនេះ ក៏មិនខុសពីវគ្គទី១នោះដែរ គឺមជ្ឈ មណ្ឌល បានកំណត់ជ្រើសរើសមុខជំនាញសិក្សា ចំនួន៦ជំនាញ រួមមាន អ៊ុតសក់ កុំព្យូទ័រ ជួសជុលម៉ាស៊ីន ត្រជាក់ ថែទាំរថយន្ត ជាងកំបោរ និងជំនាញអគ្គិសនី ។
ការចុះឈ្មោះចូលរៀន គឺយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ត្រូវបាន ផ្ដល់ទីតាំងសម្រាប់ស្នាក់នៅ និងការឧបត្ថម្ភសាច់ប្រាក់ក្នុងមួយខែ ម្ភៃប្រាំបីម៉ឺនរៀល ផងដែរ ៕